ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះអគារ៤ ជាន់ក្នុងទីក្រុងបាងកករបួសមនុស្ស៤នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២០ខែវិច្ឆិកា អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានឆាបឆេះអគារពាណិជ្ជកម្ម ៤ ជាន់មួយក្បែរPak Khlong Talat នៅលើផ្លូវChak Phet ក្នុងទីក្រុងបាងកក ប្រទេសថៃ។

អគ្គិភ័យនេះបានចាប់ផ្តើមឆេះនៅជាន់ទីបួននៅម៉ោងប្រហែល ៥:៥០ ព្រឹក ហើយនៅម៉ោង ៦:១០ ព្រឹក អគ្គិភ័យបានរាលដាលពីជាន់ទីមួយបញ្ចេញផ្សែងខ្មៅពេញតំបន់នោះ ខណៈប្រជាជនផ្អើលរត់គេចចេញ។
ក្រុមពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយគ្រប់គ្រងអណ្តាតភ្លើងបាន ប៉ុន្តែមនុស្ស ៤ នាក់បានរងរបួស ក្នុងនោះបុរសម្នាក់ និងស្ត្រី ៣ នាក់មកពីគ្រួសារតែមួយ។ចំពោះមូលហេតុ អាជ្ញាធរថៃកំពុងធ្វើការស៊ើបអង្កេត។
គួរបញ្ជាក់ថាក្នុងទីក្រុងបាងកកប្រទេសថៃជាញឹកញាប់តែងតែជួបគ្រោះអគ្គិភ័យ ខណៈជាតំបន់ប្រមូលផ្ដុំដោយអគារនិងផ្ទះកៀកៗគ្នា៕



អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


