ព័ត៌មានអន្ដរជាតិ
ត្រាំ ឲ្យសញ្ញាថា អាមេរិកត្រៀមវាយប្រហារដីគោកប្រឆាំងគ្រឿងញៀននៅវ៉េណេស៊ុយអេឡាឆាប់ៗ
លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥បានបង្ហើបថា សហរដ្ឋអាមេរិកកំពុងត្រៀមកំណត់គោលដៅបណ្តាញជួញដូរគ្រឿងញៀននៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយប្រាប់ទៅកងទ័ពក្នុងអំឡុងការហៅទូរសព្ទអបអរទិវា «Thanksgiving» ថា ប្រតិបត្តិការដីគោកអាចនឹងចាប់ផ្តើម«ឆាប់ៗនេះ»។

យោងតាម CNN ប្រធានាធិបតីអាមេរិក បានថ្លែងថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងទ័ពបានធ្វើការទប់ស្កាត់ក្រុមជួញដូរគ្រឿងញៀនវ៉េណេស៊ុយអេឡា ដោយបន្ថែមថា ឥឡូវនេះផ្លូវសមុទ្របានក្លាយជាកន្លែងដែលមិនសូវមានការរត់ពន្ធគ្រឿងញៀនទៀតទេ។ លោកត្រាំ បានបន្ថែមថា «យើងក៏នឹងចាប់ផ្តើមបញ្ឈប់ពួកគេតាមផ្លូវគោកផងដែរ… នោះនឹងចាប់ផ្តើមឆាប់ៗនេះ។ យើងព្រមានពួកគេ ឈប់នាំជាតិពុលចូលប្រទេសរបស់យើងទៀត»។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាចម្បាំងច្រើនជាង១២គ្រឿង និងកងទ័ព១៥០០០នាក់ ក្រោម «ប្រតិបត្តិការ Southern Spear» ដែលបានធ្វើការវាយប្រហារលើទូកដែលសង្ស័យថាដឹកគ្រឿងញៀន ដោយក្នុងនោះមានមនុស្សស្លាប់ច្រើនជាង៨០នាក់។
កាលពីដើមសប្តាហ៍នេះ លោកត្រាំ បានប្រកាសចាត់ទុកប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងមន្ត្រីដែលជាគ្នីគ្នា ថាជាសមាជិកនៃអង្គការភេរវករបរទេស ដែលគេហៅថា «Cartel de los Soles»។
យ៉ាងណាមិញ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានច្រានចោលការចោទប្រកាន់ទាំងនោះយ៉ាងដាច់អហង្ការ ពាក់ព័ន្ធនឹងបណ្ដាញអង្គការ «Cartel de los Soles» ថាជា «រឿងភូតកុហកដ៏គួរឲ្យអស់សំណើច» និងជា «ការប្រឌិត» ដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យអន្តរាគមន៍ខុសច្បាប់របស់សហរដ្ឋអាមេរិកមានភាពត្រឹមត្រូវប៉ុណ្ណោះ។

សូមជម្រាបថា កាលពីដើមខែសីហាកន្លងទៅ រដ្ឋបាលរបស់លោកត្រាំ បានប្រកាសថាផ្តល់រង្វាន់ទ្វេដងឡើងដល់៥០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសលោកម៉ាឌូរ៉ូ ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅអាមេរិក។ អាមេរិកចោទប្រកាន់លោកម៉ាឌូរ៉ូ ថាកំពុងប្រើប្រាស់ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាចខ្លួន។ លោកម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ដោយរដ្ឋអាជ្ញាអាមេរិក ដែលថា លោកបានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីអាមេរិក។
ក្រៅតែពីលោកម៉ាឌូរ៉ូ មន្ត្រីធំៗមួយចំនួនរបស់វ៉េណេស៊ុយអេឡា ក៏ត្រូវអាមេរិកប្រកាសចាប់ខ្លួនផងដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami ជាដើម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


