Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពមីយ៉ាន់ម៉ា បំផ្ទុះគ្រាប់បែកកម្ទេចអាគារ Scammer កម្ពស់១៣ជាន់ រង្គើដល់ដី ថៃ

បានផុស

នៅ

មីយ៉ាន់ម៉ា រឹតតែវាយប្រហារចាស់ដៃកម្ទេចសម្បុក Scammer ដោយចុងក្រោយនេះ កងទ័ពពួកគេថែមទាំងកម្ទេចអគាររបស់ចិនឲ្យរាបដល់ដីថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគារ Scammer នៅមីយ៉ាន់ម៉ា (រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin នៅថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូឆ្នាំ២០២៥ ទាហានមីយ៉ាន់ម៉ា បានបំផ្ទុះគ្រាប់បែកកម្ទេចអគារកម្ពស់១៣ជាន់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Yangtze (Shwe Kokko) ស្ថិតក្នុងតំបន់ Ban Shwe Kokko នៅស្រុក Myawaddy នៃខេត្ត Myawaddy រដ្ឋ Karen។

យុទ្ធនាការកម្ទេចចុងក្រោយនេះ ធ្វើឲ្យរង្គើដល់ទឹកដីថៃនៅក្នុងភូមិ Ban Wang Kaew នៃឃុំ Mae Pa ស្រុក Mae Sot ខេត្ត Tak។ យ៉ាងណា មិនប៉ះពាល់ដល់នរណាម្នាក់ទេ។

អគារ Scammer នៅមីយ៉ាន់ម៉ា (រូបថត៖ Amarin)

Shwe Kokko គឺជាសម្បុករបស់ក្រុមឧក្រិដ្ឋជនអនឡាញ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាតាមកម្ទេចរាប់ខែមកហើយ។ យុទ្ធនាការរបស់មីយ៉ាន់ម៉ា ធ្វើឲ្យ Scammer រាប់ពាន់នាក់ រត់ប្រាសអាយុ មានទាំងខ្លះរត់ចូលដីថៃទៀតផង។

មីយ៉ាន់ម៉ា ចាប់ផ្តើមការវាយប្រហារកម្ទេចពួក Scam តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ នៅជាប់ព្រំដែនថៃ។

អគារ Scammer នៅមីយ៉ាន់ម៉ា (រូបថត៖ Amarin)

ក្នុងអំឡុងពេលនៃការវាយឆ្មក់ទ្រង់ទ្រាយធំមួយនៅ KK Park, ទាហានបានរឹបអូសឧបករណ៍ជាច្រើន រួមទាំងដុំផ្កាយរណប Starlink ចំនួន៣០គ្រឿងផងដែរ ដែលឧបករណ៍ទាំងនេះ ត្រូវបានក្រុមឆបោក ប្រើប្រាស់សម្រាប់ប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ពួកគេ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម