ព័ត៌មានអន្ដរជាតិ
Nikkie Asia៖ អានុទីនយកសង្គ្រាមជាសន្លឹកបៀ ដើម្បីកៀរគរការគាំទ្រ និងសន្លឹកឆ្នោត
លោក អានុទីន ឆានវីរៈគុល កំពុងប្រើប្រាស់ការប្រយុទ្ធគ្នានៅព្រំដែនជាមួយកម្ពុជា ដើម្បីជាសន្លឹកបៀកៀរគរសំឡេងគាំទ្រ ពង្រឹងជំហរបក្សរបស់ខ្លួន ខណៈការបោះឆ្នោតនៅប្រទេសថៃត្រូវបានរំពឹងទុកនៅដើមឆ្នាំក្រោយ ដែលជាចលនាមួយដែលអ្នកវិភាគបានពិពណ៌នាថាជាល្បែងនយោបាយមានហានិភ័យខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីជប៉ុន Nikkei Asia។

លោកអានុទីន បានរំលាយសភាកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥ ដែលធ្វើឲ្យមានការបោះឆ្នោតមុនកាលកំណត់។ មន្ត្រីរៀបចំការបោះឆ្នោតក្នុងស្រុកនិយាយថា ការបោះឆ្នោតអាចនឹងត្រូវប្រារព្ធឡើងឆាប់បំផុតនៅខែកុម្ភៈឆ្នាំ២០២៦ខាងមុខ។ ការសម្រេចចិត្តរបស់អានុទីនក្នុងការរំលាយសភា ធ្វើឡើងនៅពេលដែលមានការប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនថៃ-កម្ពុជាកាន់តែខ្លាំងក្លា ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះអាចបង្ហាញរូបភាពរបស់ខ្លួនទៅកាន់ពលរដ្ឋថៃក្នុងនាមជាអ្នកការពារអធិបតេយ្យភាពជាតិដ៏ស្មោះស្ម័គ្រ។
អ្នកវិភាគបានលើកឡើងថា ដោយបដិសេធសំណើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ លោកអានុទីន បានប្ដេជ្ញាបន្តប្រតិបត្តិការយោធា ដែលជាជំហរទទួលការគាំទ្រពីទាំងអ្នកបោះឆ្នោតអភិរក្សនិយម និងផ្នែកខ្លះនៃស្ថាប័នយោធា។
យ៉ាងណាមិញ តាមរយៈការដាក់សន្តិសុខជាតិជាចំណុចស្នូលនៃការឃោសនាបោះឆ្នោតរបស់ខ្លួន លោកអានុទីន ហាក់ដូចជាកំពុងស្វែងរកផលប្រយោជន៍ពីមនោសញ្ចេតនាស្នេហាជាតិ ខណៈបង្វែរការយកចិត្តទុកដាក់របស់សាធារណជនចេញពីបញ្ហាប្រឈមក្នុងស្រុក រួមមាន ការរិះគន់លើការគ្រប់គ្រងរបស់រដ្ឋាភិបាលចំពោះទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូង និងបណ្តឹងចោទប្រកាន់ជាច្រើនអំពីអំពើពុករលួយ និងការក្លែងបន្លំដែលពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលរបស់លោក។
ពេលវេលានៃការរំលាយសភាក៏បានជួយលោកអានុទីន គេចចេញពីការបោះឆ្នោតដកសេចក្ដីទុកចិត្តដែលជិតមកដល់ ដែលត្រូវបានគំរាមកំហែងដោយគណបក្សប្រជាជនជាបក្សប្រឆាំង ដែលបានប៉ះទង្គិចជាមួយរដ្ឋាភិបាលលើទិសដៅគោលនយោបាយ និងការរៀបចំសម្ព័ន្ធភាពឡើងវិញ។
ការប្រយុទ្ធគ្នាតាមបណ្ដោយព្រំដែនបានបណ្ដាលឲ្យជនស៊ីវិលទាំងសងខាងផ្លាស់ទីលំនៅ និងរំខានដល់ពាណិជ្ជកម្ម ដោយបន្ថែមភាពតានតឹងក្នុងតំបន់ ខណៈកិច្ចខិតខំសម្របសម្រួលដែលដឹកនាំដោយអាស៊ានកំពុងជួបការលំបាកក្នុងការទទួលបានលទ្ធផលគួរជាទីពេញចិត្ត ព្រោះតែភាពរឹងរូសរបស់ថ្នាក់ដឹកនាំថៃ។
ដោយសារទិដ្ឋភាពនយោបាយរបស់ប្រទេសថៃត្រូវបានបែងចែកយ៉ាងខ្លាំង អ្នកវិភាគបានព្រមានថា លទ្ធផលនៃការបោះឆ្នោតនៅថៃនៅតែមិនអាចទាយទុកមុនបាន ដោយបង្កើនលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយមួយទៀត ទោះបីជាជម្លោះជាមួយកម្ពុជានៅតែបន្តក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


