ព័ត៌មានអន្ដរជាតិ
កូនប្រុសលោកស្រី ស៊ូជី ស្រែកតវ៉ាជាថ្មី ឲ្យដោះលែងម្ដាយ ខណៈ មីយ៉ាន់ម៉ា កៀកថ្ងៃបោះឆ្នោត
កូនប្រុសពៅរបស់មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១៤ធ្នូ បានចូលរួមក្នុងការតវ៉ាធ្វើឡើងក្នុងទីក្រុងតូក្យូប្រឆាំងនឹងរបបយោធា ដែលគ្រប់គ្រងប្រទេសចាប់តាំងពីរដ្ឋប្រហារនៅឆ្នាំ ២០២១ ដោយទាមទារឲ្យដោះលែងម្ដាយជាបន្ទាន់ ខណៈមីយ៉ាន់ម៉ាកាន់តែកៀកថ្ងៃបោះឆ្នោត។

តាមការចេញផ្សាយពីសារព័ត៌មាន NHK ប្រជាជនមីយ៉ាន់ម៉ាដែលរស់នៅក្នុងប្រទេសជប៉ុន និងពលរដ្ធផ្សេងទៀតបានធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ា ស្ថិតក្នុងសង្កាត់ Shinagawa ទីក្រុងតូក្យូ កាលពីថ្ងៃអាទិត្យ។
ថ្លែងទៅកាន់ក្រុមអ្នកតវ៉ា លោក Kim Aris បាននិយាយថា សេរីភាពសម្រាប់ម្តាយរបស់គាត់នាំទៅរកសេរីភាពសម្រាប់ទាំងអស់គ្នា ហើយថា «សកម្មភាពរបស់អ្នកគ្រប់គ្នា ពិតជាអាចជួយសង្គ្រោះជីវិតម្ដាយគាត់បាន»។
ក្រុមអ្នកតវ៉ាបានតវ៉ាប្រឆាំងនឹងការបោះឆ្នោតទូទៅដែលយោធាមីយ៉ាន់ម៉ា មានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែធ្នូ ក៏ជាផ្នែកមួយនៃការផ្លាស់ប្តូរទៅជាការគ្រប់គ្រងរបស់ស៊ីវិល។ ពួកគេនិយាយថា ការបោះឆ្នោតនេះគ្រាន់តែជាការបន្លំភ្នែកប៉ុណ្ណោះ ព្រោះប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះសូម្បីតែម្នាក់។
ដោយឡែក នៅក្នុងបទសម្ភាសន៍ជាមួយ NHK មុនពេលការតវ៉ា លោក Aris បាននិយាយថា គាត់មិនបានទាក់ទងជាមួយម្តាយទេ ចាប់តាំងពីទទួលបានលិខិតមួយច្បាប់កាលពីខែមករា ឆ្នាំមុន។ កាលណោះ លោកស្រីស៊ូជីបានរៀបរាប់ទុកលំបាកមួយនៅក្នុងលិខិតដែលសរសេរដោយដៃថា «បន្ទប់ឃុំឃាំងត្រជាក់ខ្លាំងក្នុងរដូវរងា និងក្តៅខ្លាំងនៅរដូវក្តៅ»។
លោក Aris បាននិយាយថា ឥឡូវនេះម្ដាយកាន់តែមានអាយុជ្រេ ដោយរូបគាត់ឈានចូលវ័យ ៨០ ឆ្នាំហើយ ជាពិសេសដោយសារមានបញ្ហាបេះដូង គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីថា តើម្ដាយបានទទួលការព្យាបាលចាំបាច់ឬអត់?
ជាងនេះទៅទៀតនោះ កូនប្រុសមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ារូបនេះ នៅតែបង្ហាញពីការប្តេជ្ញាចិត្តផ្ទាល់ខ្លួនក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកការដោះលែងម្តាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Aris បាននិយាយថា គាត់ចាត់ទុកថា វាជាកាតព្វកិច្ចក្នុងនាមជាកូនប្រុស យ៉ាងហោចណាស់ត្រូវឲ្យម្ដាយអាចវិលត្រឡប់ទៅផ្ទះវិញ ឬឃុំខ្លួនក្នុងផ្ទះ ហើយត្រូវបានផ្តល់សិទ្ធិជាមូលដ្ឋានរបស់មនុស្សក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់គាត់ និងទទួលបានការព្យាបាលចាំបាច់ណាមួយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី អំពាវនាវឲ្យដោះលែងម្ដាយជាបន្ទាន់ក្នុងសន្និសីទនៅសាធារណរដ្ឋឆែក
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


