ព័ត៌មានអន្ដរជាតិ
ថៃ នឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំក្រោយ
តាមការផ្សាយរបស់ Thai PBS, ប្រទេសថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦។
កាលបរិច្ឆេទនេះ ត្រូវបានប្រកាសបន្ទាប់ពី ស្តេច Maha Vajiralongkorn ចេញព្រះរាជក្រឹត្យ អនុម័តការរំលាយសភា កាលពីថ្ងៃសុក្រទី១២ខែធ្នូ។

លោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ហើយនោះគឺជាការរំលាយសភាលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក។
មុននេះដែរ លោក Narong Klanwarin ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានឲ្យដឹងថា ស្ថាប័នខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំការបោះឆ្នោតជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបដិសេធនូវក្តីព្រួយបារម្ភដែលថា គណៈកម្មការអាចមានភាពលម្អៀងទៅរកបក្សនយោបាយណាមួយ។
សូមជម្រាបជាថ្មី បើយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ការរំលាយសភាកន្លងមករបស់ប្រទេសថៃចំនួន៧លើក គឺបណ្តាលមកពីការបាត់បង់សំឡេងភាគច្រើន ឬប្រឈមមុខនឹងភាពប្រេះឆាផ្ទៃក្នុង ដូចជានៅឆ្នាំ១៩៣៨, ១៩៧៦ និង ២០១១។
ការរំលាយចំនួន៣លើក បានកើតចេញពីការប៉ះទង្គិចគ្នាជុំវិញច្បាប់ចម្រូងចម្រាស ដូចជាជម្លោះឆ្នាំ១៩៤៥ ជុំវិញច្បាប់ឧក្រិដ្ឋជនសង្គ្រាម និងវិវាទជុំវិញច្បាប់លើកលែងទោសនៅឆ្នាំ២០១៣ ហើយការរំលាយ៣លើកផ្សេងទៀតបានកើតឡើងក្នុងអំឡុងវិបត្តិនយោបាយ ឬសេដ្ឋកិច្ចធំៗ ដោយជាការកត់សម្គាល់នៅឆ្នាំ១៩៩២ ក្នុងអំឡុងពេលភាពចលាចល «Black May» និងឆ្នាំ២០០៦ នៅចំពេលមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


