Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត អ្នកបង្ហោះដ្រូនធ្វើឲ្យផ្អើលព្រលានយន្តហោះសុវណ្ណភូមិថៃ ថ្ងៃមុន គឺជាជនជាតិមីយ៉ាន់ម៉ា

បានផុស

នៅ

ពេលនេះដឹងច្បាស់ហើយថា តាមពិតទៅអ្នកដែលបង្ហោះដ្រូនបង្កការភ័យឆោឡោ ផ្អើលពេញអាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២១ខែធ្នូ គឺជាជនជាតិមីយ៉ាន់ម៉ាសោះ។

(រូបថត៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ជនជាតិមីយ៉ាន់ម៉ាចំនួន៤នាក់ឈ្មោះ Aung អាយុ៣២ឆ្នាំ, Sane អាយុ២៤ឆ្នាំ, Kyaw Zin អាយុ២១ឆ្នាំនិង Thein Zaw អាយុ៣៤ឆ្នាំ ត្រូវបានប៉ូលិសក្រុងបាងកក ចាប់ខ្លួន ហើយពួកគេសារភាពថា ពួកគេបង្ហោះដ្រូនដើម្បីដឹកជញ្ជូនទំនិញមួយចំនួន ដើម្បីយកទៅលក់បន្តឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

ក្នុងការចុះឆេកឆេរ ប៉ូលិសក្រុងបានចូលបន្ទប់សណ្ឋាគារក្នុងខ័ណ្ឌ Lat Krabang ដោយរកឃើញដ្រូន DJI ចំនួន១០គ្រឿង។

(រូបថត៖ Khaosod)

រម្លឹកទៅកាលពីចុងសប្តាហ៍ ដ្រូនហោះក្បែរព្រលានយន្តហោះសុវណ្ណភូមិ បានបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចចំពោះអ្នកដំណើរក៏ដូចជាពលរដ្ឋក្នុងទីក្រុង ឈានដល់មន្ត្រីជំនាញ បើកការស៊ើបអង្កេតជាបន្ទាន់។

ចុងក្រោយមន្ត្រីថៃ ក៏បានរកឃើញឈានដល់ការចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ា ទាំង៤នាក់នេះ។

(រូបថត៖ Khaosod)

តាមច្បាប់អាកាសចរណ៍ស៊ីវិលរបស់ថៃ ការបង្ហោះដ្រូនក្បែរអាកាសយានដ្ឋានក្នុងរង្វង់ចម្ងាយ ៩ គីឡូម៉ែត្រ ដោយគ្មានការអនុញ្ញាត គឺជាបទល្មើសធ្ងន់ធ្ងរ។

ជនល្មើសអាចជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤០ ០០០ បាត ហើយប្រសិនបើដ្រូននោះមិនបានចុះបញ្ជីត្រឹមត្រូវទៀតនោះ អ្នកបង្ហោះអាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ បន្ថែមទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម