ព័ត៌មានអន្ដរជាតិ
ក្រោយរកឃើញវីរុសបំប្លែងខ្លួនថ្មី N501Y ហុងកុង ហាមជើងហោះហើរមកពី៣ប្រទេស មានមួយនៅអាស៊ីអាគ្នេយ៍
ទីក្រុងហុងកុង នឹងផ្អាកជើងហោះហើរមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាននិងហ្វីលីពីន រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃអង្គារទី២០ខែមេសាស្អែកនេះទៅ បន្ទាប់ពីវីរុសកូវីដ-១៩បំប្លែងខ្លួន N501Y ត្រូវបានរកឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ជាលើកដំបូង។

រដ្ឋាភិបាលបាននិយាយថា ប្រទេសទាំងបីនេះនឹងត្រូវចាត់ចូលជា “ប្រទេសមានហានិភ័យខ្ពស់បំផុត” បន្ទាប់ពីមានករណីនាំចូលជាច្រើនត្រូវបានរកឃើញនៅទីក្រុងហុងកុង ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ។
ទីក្រុងនេះ បានរាយការណ៍ពីការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៣០ករណីកាលពីថ្ងៃអាទិត្យ ដោយក្នុងនោះ មាន២៩ករណីជាការនាំចូលដែលជាចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១៥ខែមីនាមក។

ទីក្រុងហុងកុង បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ជាង ១១,៦០០ករណីនិងស្លាប់ ២០៩នាក់។
អាជ្ញាធរហុងកុងបាននិងកំពុងទទូចដល់ប្រជាជន ឲ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រោះគិតត្រឹមពេលនេះ មានតែ៩ភាគរយប៉ុណ្ណោះក្នុងចំណោមប្រជាជនចំនួន៧.៥លាននាក់របស់ខ្លួន ដែលទទួលបានវ៉ាក់សាំង។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានពង្រីកគម្រោងចាក់វ៉ាក់សាំងក្នុងទីក្រុង ដោយរាប់បញ្ចូលទាំងអ្នកដែលមានអាយុចន្លោះពី១៦ដល់២៩ឆ្នាំជាលើកដំបូងផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់ពីការហាមឃាត់របស់ហុងកុងចំពោះអ្នកដំណើរមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាននិងហ្វីលីពីនរួមមាន ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific, Hong Kong Airlines, Vistara និង Cebu Pacific៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


