Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា បញ្ជាឲ្យកម្ទេចទីសក្ការដែលបង្កើតឡើងរំឭកដល់ក្រុមបាតុករត្រូវសម្លាប់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទិ្ធមនុស្សបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបញ្ជាឲ្យមន្ត្រីបញ្ចុះសពកម្ទេចទីសក្ការដែលត្រូវបានរៀបចំឡើងដើម្បីរំឭកដល់បាតុករដែលត្រូវបានសម្លាប់នៅក្នុងទីក្រុងមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអាទិត្យរបបយោធានៅទីក្រុង Bago បានកោះហៅក្រុមអ្នកស្ម័គ្រចិត្តចំនួន ១៧ ក្រុម និងបានបញ្ជាពួកគេឲ្យកម្ទេចទីសក្ការទាំងឡាយណាដែលពួកគេបានសាងសង់នៅក្នុងទីបញ្ចុះសពស៊ី Sin Phyu Kwin ។

អ្នកស្ម័គ្រចិត្តដែលមានមូលដ្ឋាននៅទីក្រុង Bago បានប្រាប់ទីភ្នាក់ងារ Anadolu ក្នុងលក្ខខណ្ឌអនាមិកថា “ពួកគេ [យោធា] បានបញ្ជាឲ្យយើងរុះរើសំណង់ដែលស្រដៀងនឹងទីសក្ការ ហើយដកស្លាកបដិវត្តចេញពីផ្នូរនៅត្រឹមថ្ងៃចន្ទ ។ ពួកគេបាននិយាយថា ពួកគេមិនចង់ឃើញសញ្ញាណាមួយដែលទាក់ទងនឹងចលនាប្រឆាំងនឹងរបបនេះនោះទេ” ។

ក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីបានសាងសង់ផ្នូរមួយដែលមានភ្ជាប់ជាមួយនឹងពាក្យថា “បដិវត្តនិទាឃរដូវ” ជា ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ បានចារឹកនៅទីបញ្ចុះសពនៅពាក់កណ្តាលខែកុម្ភៈ នៅពេលដែលក្រុងនេះបានឃើញការបង្ក្រាបដ៏សាហាវដែលបានសម្លាប់បាតុកររាប់រយនាក់ ។

ទន្ទឹមនោះយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (​AAPP) បានឲ្យដឹងថា របបនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣៧ នាក់ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ ក្រៅពីការចាប់ឃុំខ្លួនមនុស្ស ៣,២២៩ នាក់ និងកាត់ទោសមនុស្ស ៧៥ នាក់ផ្សេងទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ របបយោធា មីយ៉ាន់ម៉ា ​ធ្វើ​ឲ្យ​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ក្លាយ​ជាថ្ងៃបង្ហូរឈាម

ចុចអាន ៖ យោធាមីយ៉ាន់ម៉ាដោះលែងអ្នក ទោស ជាង ២៣,០០០ នាក់ តែគ្មានសកម្មជនដែលចាប់ខ្លួន អំឡុងរដ្ឋប្រហារ ១ កុម្ភៈ នោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម