ព័ត៌មានអន្ដរជាតិ
បាក់ភ្នំសំរាមនៅហ្វីលីពីន មនុស្សស្លាប់កើនដល់ ៣៥នាក់
ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ភ្នំសំរាមនៅប្រទេសហ្វីលីពីន បានកើនដល់៣៥នាក់ហើយ បន្ទាប់ពីសាកសពត្រូវបានរកឃើញជាបន្តបន្ទាប់។

តាមការផ្សាយរបស់ The Star នៅថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦, មនុស្សស្លាប់ទាំង៣៥នាក់ ភាគច្រើនជាកម្មករដែលធ្វើការនៅទីលានចាក់សំរាម មានទីតាំងស្ថិតក្នុងទីក្រុង Cebu។
យ៉ាងណា ការិយាល័យបង្ការគ្រោះអគ្គិភ័យទីក្រុង Cebu បានឲ្យដឹងថា មនុស្សចំនួន១៨នាក់ ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍នេះ ប៉ុន្តែនៅមានបុគ្គលិកម្នាក់ទៀតកំពុងបាត់ខ្លួន ប៉ុន្តែគេមិនទាន់សន្មត់អំពីជោគវាសនានៅឡើយទេ។

សូមជម្រាបជាថ្មី សោកនាដកម្មនេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅទីលានចាក់សំរាម Binaliw ពេលដែលភ្នំសំរាមកម្ពស់ប្រហែលអគារ២០ជាន់ បានបាក់សង្កត់លើកម្មករជាង១០០នាក់ដែលកំពុងបំពេញការងារ។
មុននេះ អភិបាលក្រុង Cebu លោក Nestor Archival បានប្រកាសថា ក្រុមស្វែងរកបានរកឃើញ «សញ្ញានៃជីវិត» ដែលជំរុញឲ្យមានការបន្តសកម្មភាពសង្គ្រោះជាបន្ទាន់ ដើម្បីស្វែងរកមនុស្សបន្ថែមទៀត ប៉ុន្តែឥឡូវក្តីសង្ឃឹមបានរលាយអស់ទៅហើយ។

តាមរបាយការណ៍បឋមពីការិយាល័យរ៉ែ និងភូគព្ភសាស្ត្របានសន្មតថា មូលហេតុបាក់ភ្នំសំរាមនេះ គឺបណ្តាលមកពីការធ្លាក់ភ្លៀងជាប់ៗគ្នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដែលធ្វើឲ្យសំរាមជោកជាំដោយទឹក និងមានទម្ងន់ធ្ងន់ខ្លាំងរហូតដល់បាក់។
ក្រសួងបរិស្ថាន និងធនធានធម្មជាតិ (DENR) បានចេញបញ្ជាឲ្យផ្អាកសកម្មភាពជាបន្ទាន់ចំពោះក្រុមហ៊ុន Prime Integrated Waste Solutions, Inc. (PWS) ដែលជាអ្នកគ្រប់គ្រងទីលានចាក់សំរាមនេះ និងតម្រូវឲ្យក្រុមហ៊ុនដាក់ស្នើផែនការកែលម្អក្នុងរយៈពេល៩០ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


