ព័ត៌មានអន្ដរជាតិ
អាមេរិកឲ្យលុយលក់ប្រេង៣០០លានដុល្លារទៅវ៉េណេស៊ុយអេឡា ដើម្បីពង្រឹងរូបិយប័ណ្ណជាតិ
ប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez បានមានប្រសាសន៍កាលពីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ថា ប្រទេសវ៉េណេស៊ុយអេឡាទទួលបានថវិកាចំនួន ៣០០លានដុល្លារ ក្រោមការធ្វើពាណិជ្ជកម្មប្រេងជាមួយអាមេរិក ហើយនឹងប្រើប្រាស់ចំណូលនេះ ដើម្បីជួយរក្សាស្ថិរភាពរូបិយប័ណ្ណជាតិដែលកំពុងធ្លាក់ចុះដុនដាប។

យោងតាមសារព័ត៌មាន TAG24 លោកស្រី Rodriguez បានបញ្ជាក់ថា ថវិកានេះគឺជាផ្នែកមួយនៃចំណូលដែលរំពឹងទុកចំនួន៥០០លានដុល្លារ ពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងចំនួន៥០លានបារ៉ែលជាមួយសហរដ្ឋអាមេរិក។ ថវិកានេះនឹងត្រូវដាក់បញ្ចូលទៅក្នុងទីផ្សារប្តូរប្រាក់បរទេស ធនាគារជាតិ និងធនាគារកណ្តាល ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ព្រមទាំងការពារប្រាក់ចំណូល និងអំណាចទិញរបស់កម្មករនិយោជិត។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រេងអាចនឹងត្រូវលក់ក្នុងតម្លៃទីផ្សារ ហើយចំណូលដែលទទួលបាននឹងត្រូវគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែទិន្នន័យដឹកជញ្ជូនបង្ហាញថា ប្រេងឆៅទាំងនោះមិនទាន់ត្រូវបាននាំចេញនៅឡើយទេ។
រូបិយប័ណ្ណ Bolivar បានធ្លាក់ថ្លៃយ៉ាងខ្លាំងចំពេលមានវិបត្តិសេដ្ឋកិច្ចជាច្រើនឆ្នាំ និងការដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រេងរបស់វ៉េណេស៊ុយអេឡា ដែលបង្ខំឲ្យអាជីវកម្ម និងប្រជាពលរដ្ឋពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក។ ក្រុមអ្នកវិភាគបានលើកឡើងថា ការចាក់បញ្ចូលរូបិយប័ណ្ណបរទេសនេះ មានគោលបំណងកាត់បន្ថយគម្លាតរវាងអត្រាប្តូរប្រាក់ផ្លូវការ និងទីផ្សារងងឹត។
សូមជម្រាបថា ការលើកឡើងរបស់លោកស្រី Rodriguez ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធាដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិកកាលពីដើមខែមករា ដែលបានឈានទៅដល់ការចាប់ខ្លួនមេដឹកនាំកាន់អំណាចយូរអង្វែង លោក Nicolás Maduro និងការស្បថចូលកាន់តំណែងនៃរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រី ដែលកំពុងស្វែងរកការចាប់ផ្តើមនាំចេញប្រេងឡើងវិញ ក្រោមការត្រួតពិនិត្យរបស់ក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


