Connect with us

ព័ត៌មានអន្ដរជាតិ

សឹងមួយប្រទេសថៃ ត្រូវរងគ្រោះដោយខ្យល់ពុល កម្រិតគ្រោះថ្នាក់

បានផុស

នៅ

ថៃ នៅតែកំពុងជួបវិបត្តិខ្យល់ពុលយ៉ាងធ្ងន់ធ្ងរ ដោយនៅថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ កំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច បានគ្របដណ្តប់សឹងទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ខ្យល់ពុលនៅថៃ (រូបថត៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post, គិតត្រឹមម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ខ្យល់ពុលបានវាយប្រហារខេត្តថៃចំនួន៥៣ ដែលភាគច្រើននៅតំបន់ទំនាបកណ្តាល និងភាគឦសាន សូម្បីរាជធានី បាងកក ក៏ត្រូវរងគ្រោះដែរ ដោយ PM2.5 មានចន្លោះពី៣៨.៣ ដល់៥៥.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ដែលនេះគឺលើសពីកម្រិតសុវត្ថិភាព ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស។

ទន្ទឹមនោះ យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងលំហនៃប្រទេសថៃ (Gistda) បានឲ្យដឹងថា ក្នុងចំណោមខេត្តទាំង៥៣ ខេត្តដែលខ្យល់ពុលវាយប្រហារធ្ងន់ធ្ងរជាងគេបំផុតគឺ Samut Prakan ដោយកម្រិត PM2.5 ហក់ឡើងដល់ ៥៥.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ខ្យល់ពុលនៅ បាងកក (រូបថត៖ Reuters)

មុននេះ ថៃក៏ចេញការព្រមានរួចហើយថា ខ្យល់ពុលនឹងវាយប្រហារទូទាំងប្រទេសពេញមួយសប្តាហ៍ ដែលបង្កជាក្តីបារម្ភថាវានឹងបង្កហានិភ័យធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពប្រជាជន។

ក្នុងសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់បាងកក និងនាយកដ្ឋានគ្រប់គ្រងការបំពុលកាលពីថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦, PM2.5 នឹងវាយប្រហារចាប់ពីថ្ងៃទី១៩-២៥ខែមករាឆ្នាំ ដោយតំបន់ដែលរងហានិភ័យខ្ពស់ជាងគេគឺទីក្រុងបាងកក ខេត្តភាគកណ្តាល ប៉ែកខាងជើងនិងឦសាន។

តាមការព្យាករ, នៅភាគឦសាននិងកណ្តាលប្រទេសថៃ PM2.5 នឹងហក់ឡើងខ្ពស់ឈានដល់កម្រិតគ្រោះថ្នាក់ ពោលគឺវានឹងឡើងដល់ ៦៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើសកម្រិតសុវត្ថិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម