ព័ត៌មានអន្ដរជាតិ
ថៃកំពុងបារម្ភ ព្រោះខ្យល់ពុល នឹងវាយប្រហារពេញមួយសប្តាហ៍ ប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស
ប្រទេសថៃបានចេញការព្រមានថា ខ្យល់ពុលនឹងវាយប្រហារទូទាំងប្រទេសពេញមួយសប្តាហ៍នេះ ដែលបង្កជាក្តីបារម្ភថាវានឹងបង្កហានិភ័យធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពប្រជាជន។

ក្នុងសេចក្តីប្រកាសរបស់មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់បាងកក និងនាយកដ្ឋានគ្រប់គ្រងការបំពុលកាលពីថ្ងៃចន្ទទី១៩ខែមករាឆ្នាំ២០២៦ ផ្សាយដោយ Bangkok Post, កំហាប់ភាគល្អិត PM2.5 នឹងវាយប្រហារចាប់ពីថ្ងៃទី១៩-២៥ខែមករាឆ្នាំ ដោយតំបន់ដែលរងហានិភ័យខ្ពស់ជាងគេគឺទីក្រុងបាងកក ខេត្តភាគកណ្តាល ប៉ែកខាងជើងនិងឦសាន។
តាមការព្យាករ, នៅភាគឦសាននិងកណ្តាលប្រទេសថៃ PM2.5 នឹងហក់ឡើងខ្ពស់ឈានដល់កម្រិតគ្រោះថ្នាក់ ពោលគឺវានឹងឡើងដល់ ៦៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើសកម្រិតសុវត្ថិភាព។
ដោយសារតែភាពធ្ងន់ធ្ងរនេះ ហើយទើបអាជ្ញាធរថៃ បារម្ភខ្លាំងនិងចេញការព្រមានអំពីសុខភាព ឲ្យប្រជាជនប្រយ័ត្នប្រយែង ការពារខ្លួនឲ្យបានល្អពេលចេញក្រៅ ឬកុំទៅណាតែម្តងល្អដែរ បើមិនចាំបាច់។

កាលពីថ្ងៃអាទិត្យ ថៃ ក៏បានបញ្ជាក់ពីការវាយប្រហារដោយខ្យល់ពុលផងដែរ ដោយ PM2.5 បានគ្របដណ្តប់ខេត្តចំនួន៣៨ ក្នុងនោះមាន៦ខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា។
តាមទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានថៃ ហៅកាត់ GISTDA, ក្នុងចំណោមខេត្តទាំង៣៨នោះ គឺ Maha Sarakham ជាខេត្តដែល PM2.5 ឡើងដល់កម្រិតគ្រោះថ្នាក់ខ្លាំង (ពណ៌ក្រហម) ដោយឈានដល់ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
ចំណែកខ្យល់ពុលនៅខេត្តទាំង៣៧ទៀត បានឈានដល់កម្រិតពណ៌ទឹកក្រូច ដែលលក៏គ្រោះថ្នាក់ដល់សុខភាពដែរ ដោយ PM2.5 មានចន្លោះពី៣៧.៦ ដល់ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។ ក្នុងនោះខេត្តថៃស្ថិតនៅជាប់ព្រំដែនកម្ពុជា ដែលត្រូវគ្របដណ្តប់ដោយខ្យល់ពុលមានដូចជា៖ Buri Ram, Surin, Si Sa Ket, Sa Kaeo, Ubon Ratchathani និង Chanthaburi៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


