ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបើក «ប្រតិបត្តិការខ្នាតធំ» ដើម្បីស្វែងរកចំណាប់ខ្មាំងចុងក្រោយនៅហ្គាហ្សា
យោធាអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការដ៏ធំមួយនៅភាគខាងជើងហ្គាហ្សា ដើម្បីស្វែងរកសាកសពរបស់លោក Ran Gvili ដែលជាចំណាប់ខ្មាំងចុងក្រោយបង្អស់ដែលនៅសេសសល់ក្នុងតំបន់នោះ។

យោងតាម France24 ការស្វែងរកនេះកំពុងផ្ដោតលើទីបញ្ចុះសពមួយកន្លែងក្នុងតំបន់ Shujaiyya-Daraj Tuffah ដោយមានការចូលរួមពីក្រុមអ្នកជំនាញកោសល្យវិច័យ និងបុគ្គលិកជំនាញដើម្បីកំណត់អត្តសញ្ញាណសាកសព។ ការរកឃើញសាកសពលោក Gvili ដែលជាមន្ត្រីប៉ូលិសវ័យ២៤ឆ្នាំ ដែលត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ គឺជាលក្ខខណ្ឌចុងក្រោយសម្រាប់អ៊ីស្រាអែលក្នុងការឈានទៅរកដំណាក់កាលទីពីរនៃបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។
ដំណាក់កាលបន្ទាប់ រួមមានការបើកឡើងវិញនៃច្រកព្រំដែន Rafah ដ៏សំខាន់ជាមួយប្រទេសអេហ្ស៊ីប សម្រាប់ការឆ្លងកាត់ថ្មើរជើង ដែលជាវិធានការជំរុញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ និងអ្នកសម្របសម្រួលអន្តរជាតិ ដើម្បីសម្រួលដល់ការផ្ដល់ជំនួយ និងស្ថិរភាពនៅហ្គាហ្សា ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបច្ចេកទេសថ្មី។
ខណៈដែលរដ្ឋបាលលោកត្រាំ បានផ្តល់សញ្ញាថា ដំណាក់កាលទីពីរនៃបទឈប់បាញ់កំពុងដំណើរការ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅតែស្ថិតក្រោមសម្ពាធក្នុងស្រុកពីគ្រួសារលោក Gvili មិនឲ្យមានការយោគយល់ណាមួយឡើយ រហូតទាល់តែសាកសពរបស់លោកត្រូវបានបញ្ជូនមកវិញ។ ទន្ទឹមនឹងនេះ ភាពតានតឹងនៅក្រុងយេរូសាឡឹមខាងកើតបានផ្ទុះឡើងកាលពីយប់ថ្ងៃអាទិត្យ នៅពេលដែលទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារ UNRWA ត្រូវបានគេដុតបំផ្លាញ។ គ្រោះអគ្គិភ័យនេះ បានកើតឡើងបន្ទាប់ពីមានការវាយកម្ទេចអគារក្នុងបរិវេណនោះដោយអាជ្ញាធរអ៊ីស្រាអែលនាពេលថ្មីៗនេះ ហើយត្រូវបានមន្ត្រីអង្គការសហប្រជាជាតិថ្កោលទោសថាជាការវាយប្រហារដោយផ្ទាល់លើស្ថានភាពជនភៀសខ្លួនប៉ាឡេស្ទីន។
អ៊ីស្រាអែលបានព្យាយាមរំលាយទីភ្នាក់ងារនេះជាយូរមកហើយ ដោយចោទប្រកាន់ថាមានការជ្រៀតចូលពីក្រុមហាម៉ាស ខណៈដែល UNRWA នៅតែបន្តបម្រើជនភៀសខ្លួនរាប់លាននាក់នៅក្នុងតំបន់ ទោះបីជាមានការកាត់ផ្ដាច់ទំនាក់ទំនងពីរដ្ឋាភិបាលអ៊ីស្រាអែលក៏ដោយ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


