Connect with us

ព័ត៌មានអន្ដរជាតិ

មន្រ្តី​អន្តោប្រវេសន៍ជាន់​ខ្ពស់​​ដែល​សម្លាប់​ជនជាតិ​អាមេរិក​ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​រដ្ឋ​ Minnesota

បានផុស

នៅ

មេ​បញ្ជា​ការ​​អន្តោ​ប្រវេសន៍​ល្បាត​​ព្រំដែន​​ជាន់​ខ្ពស់​ និង​ភ្នាក់​ងារ​មួយ​ចំនួន​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាក​ចេញ​ពី​ទី​ក្រុង Minneapolis នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើ​តាម​មនុស្ស​ម្នាក់​​ដែល​នៅ​ក្នុង​រដ្ឋ​​ ​ប្រាប់សារ​ព័ត៌​មាន AP ។

លោក​ Greg Bovino, Reuters.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​យ៉ាងណា ការ​ចាក​ចេញ​របស់​មេ​បញ្ជា​ការ​ល្បាត​ព្រំដែន​ លោក​ Greg Bovino ដែលប្រចាំការ​​នៅ​​​ចំកណ្តាល​ក្រុង​​ បាន​​​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​យ៉ាង​​ធ្ងន់​ធ្ងរ​ក្នុង​របប​របស់​​រដ្ឋបាល​ លោក ដូ​ណាល់​ ត្រាំ នៅ​តាម​បណ្តា​ទី​ក្រុង​នានា​ទូទាំង​ប្រទេស។​

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ចំ​​ពេល​ដែល​ប្រធានាធិបតី​ លោក​ ដូ​ណាល់​ ត្រាំ បាន​បញ្ជូនលោក​ Tom Homan ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​របស់​អាមេរិក​ទៅ​កាន់ ​រដ្ឋ Minnesota ​ ដើម្បី​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ និង​ពន្ធ​គយ​។

គួរ​បញ្ជាក់​ថា ការ​ចាក​ចេញ​របស់​ លោក​ Bovino គឺ​ជា​ការ​ផ្លាស់​ប្តូរ​ជា​សាធារ​ណៈ​ដ៏​សំខាន់ ​នៅ​ក្នុង​ឥរិយាបថ​អនុវត្ត​ច្បាប់​សហព័ន្ធ​ ខណៈ​​មាន​ការ​ខឹង​សម្បារ​កាន់​​តែ​​ខ្លាំង​ឡើង​ពី​សំណាក​ប្រជាជន​អាមេរិក​ និង​អតីត​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ទៀត​ ដូច​ លោក Bill Clinton និងលោក Barack Obama, ចំពោះ​ការ​បាញ់​សម្លាប់ លោក Alex Pretti ដែល​ជា​​គិលានុបដ្ឋា​​យិកា ICU មាន​អាយុ​ ៣៧ឆ្នាំ ដោយ​ភ្នាក់​ងារ​ល្បាត​ព្រំដែន​។

ការ​រិះ​គន់​បាន​កើន​ឡើង​ចំពោះ​មេបញ្ជា​ការ​ លោក​ Bovino ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​​ការ​ការ​ពារ​សាធារណៈ​របស់ ​លោក ​Pretti និង​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់ បង្ក​ឱ្យ​​មាន​​ជម្លោះ​​ រវាង​​ការ​​ប្រឈម​មុខ​ដាក់​គ្នា​ដែល​នាំ​ទៅ​ដល់​ការ​ស្លាប់​របស់​​បុរស​វ័យ​ ៣៧ឆ្នាំ​រូប​នេះ​។

បន្ថែម​ពី​នេះ អភិបាលក្រុង​ Minneapolis លោក Jacob Frey បាន​ឱ្យ​ដឹង​​ថា ​លោក​​បាន​និយាយ​ជា​មួយ​ លោក ដូណាល់ ត្រាំ​ អំពី​ការ​បង្រ្កាប​ជន​អន្តោ​ប្រវេសន៍​នៅ​ក្នុង​ទី​ក្រុង​របស់​លោក ហើយ​មន្រ្តី​សហព័ន្ធ​មួយ​ចំនួន​នឹង​ចាប់​ផ្តើម​បណ្តេញ​​ចេញ។

អភិបាល​ក្រុង​រូបនេះបន្ត​ទៀត​ថា លោក​បាន​ស្នើ​សុំ​ឱ្យ​ លោក ដូណាល់​ ត្រាំ​ នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​ ដើម្បី​បញ្ចប់​ការ​កើន​ឡើង​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​។ ជាងនេះ​លោកថា​៖ «លោក ត្រាំ​ បាន​យល់​ព្រម​ហើយ មិន​ឱ្យ​​ស្ថាន​ភាព​បច្ចុប្បន្ន​អាច​បន្ត​ទៀត​​ទេ»។

មិន​តែ​ប៉ុណ្ណោះ លោក Frey បាន​លើក​ឡើង​​ថា ​ភ្នាក់​ងារ​មួយ​ចំ​នួន​នឹង​ចាប់​ផ្តើម​ចាក​ចេញ​ពី​ថ្ងៃ​អង្គារ​។ អភិបាល​ក្រុង​បានបន្ត​​ថា​លោក​នឹង​បន្ត​ជំរុញ​ឱ្យ​អ្នកផ្សេងទៀត​ដែល​ពាក់​ព័ន្ធ​នឹងប្រតិបត្តិការ​ Metro Surge ចាក​ចេញ​ពី​ក្រុង​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម