ព័ត៌មានអន្ដរជាតិ
ចិននិងរុស្ស៊ីបន្តរក្សាទំនាក់ទំនងទ្វេភាគី ខណៈពិភពលោកកំពុងតានតឹងផ្នែកភូមិសាស្ត្រនយោបាយ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់កាលពីថ្ងៃពុធថា ទំនាក់ទំនងរវាងប្រទេសចិន និងរុស្ស៊ី ជាការរួមដៃគ្នា ដើម្បីការពារស្ថិរភាពជាយុទ្ធសាស្ត្រសកល ខណៈមានការកើនឡើងនៃទិដ្ឋភាពទាំងភូមិសាស្រ្តនិងនយោបាយអន្តរជាតិមិនសូវល្អ។

លោក ស៊ី ជីនពីង បានថ្លែងពីទីក្រុងប៉េកាំង អំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន [Vladimir Putin] ថា៖ «វាគឺជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរនៅឆ្នាំនេះ ខណៈដែលភាគីទាំងពីរស្វែងរកសមត្ថភាពបង្កើនយុទ្ធសាស្ត្រជាមួយគ្នា ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលកើនឡើង»។
យោងតាម CHINA DAILY, ចូលថ្ងៃថ្មី កាលពីថ្ងៃពុធនៃការចាប់ផ្តើមដំបូងលើប្រតិទិនចិន ឬការចាប់ផ្តើមនៃនិទាឃរដូវ ជានិមិត្តរូបនៃការវិលត្រឡប់ និងតំណាងឱ្យការចាប់ផ្តើមថ្មី លោកស៊ីបានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយ លោក ពូទីន នៅថ្ងៃដ៏រីករាយមួយនេះ ដើម្បីរួមគ្នារៀបចំផែនការថ្មីសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ី។
លោកបានបន្តថា ដោយឆ្នាំនេះជាការចាប់ផ្តើមនៃផែនការ ៥ឆ្នាំ ទី១៥ របស់ប្រទេសចិន ជាពិសេសយើងនឹងពង្រីកទំនាក់ទំនង ដោយបើកចំហរប្រកបដោយស្តង់ដារខ្ពស់ និងចែករំលែកឱកាសអភិវឌ្ឍន៍ថ្មីៗជាមួយពិភពលោក រួមទាំងរុស្ស៊ីផងដែរ។
អំឡុងពេលនៃកិច្ចពិភាក្សា លោក ស៊ី បានរំលឹកឡើងវិញនូវជំនួបរវាងខ្លួន និងលោកពូទីនកាលពីឆ្នាំមុន ដោយលើកឡើងថាពួកគេបានដឹកនាំទំនាក់ទំនងទ្វេភាគីចូលទៅក្នុងដំណាក់កាលថ្មីមួយ នៃការអភិវឌ្ឍន៍។
ចំណែកកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី កាលពីឆ្នាំមុន លោក ស៊ីបានលើកឡើងថា ពាណិជ្ជកម្មទ្វេភាគី បានរក្សានូវសន្ទុះស្ថិរភាព ការផ្លាស់ប្តូរវប្បធម៌ នាំឱ្យប្រជាជនរវាងប្រទេសទាំងពីរ ឈានដល់ដំណាក់កាលថ្មីមួយ។
លើសពីនេះប្រជាជាតិទាំងពីរបានបង្កើនទំនាក់ទំនងពហុភាគី និងបន្តធ្វើការជាមួយគ្នាឆ្ពោះទៅរកប្រព័ន្ធអភិបាលកិច្ចសកល ដែលមានភាពត្រឹមត្រូវ និងសមហេតុផល។
មិនតែប៉ុណ្ណោះ ឆ្នាំនេះជាខួបលើកទី ៣០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តរវាងចិន-រុស្ស៊ី និងខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី ហើយជាការចាប់ផ្តើមនៃឆ្នាំផ្នែកអប់រំចិន-រុស្ស៊ី (២០២៦-២០២៧)។
លោក ស៊ី បានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគួរតែរក្សាបាននូវទំនាក់ទំនងកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗទៀត៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


