ព័ត៌មានអន្ដរជាតិ
អាមេរិកជំរុញឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោតជាតិលឿនបំផុត តាមដែលអាចធ្វើបាន
សហរដ្ឋអាមេរិកបានជំរុញឱ្យអ៊ុយក្រែន រៀបចំការបោះឆ្នោតជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាពិសេស រៀបចំការធ្វើប្រជាមតិ លើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ី។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញម្តងហើយម្តងទៀត ចំពោះមេដឹកនាំអ៊ុយក្រែន ឱ្យលោក វ្លូឡូឌីមៀរ ហ្សេលេនស្គី (Vladimir Zelensky) រៀបចំការបោះឆ្នោតឡើងវិញ ចាប់តាំងពីអាណត្តិប្រធានាធិបតីរយៈពេល ៥ ឆ្នាំ របស់ខ្លួន បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់រ៉យទ័រ នៅថ្ងៃទី ៧ ខែកុម្ភៈ។
យ៉ាងណាលោក ហ្សេលេនស្គី បានប្រកែកថា ការរៀបចំការបោះឆ្នោតគឺមិនអាចធ្វើទៅបានក្រោមច្បាប់អាជ្ញាសឹកទេ។
ចំណែកកាលពីខែឆ្នូ ឆ្នាំ ២០២៥ លោកក៏បានលើកឡើងថាច្បាប់ជាតិអាចត្រូវតែធ្វើវិសោធនកម្ម ដើម្បីអនុញ្ញាតក្នុងការបោះឆ្នោះបាន។
សហរដ្ឋអាមេរិកដែលដឹកនាំដោយបេសកជនពិសេស លោក Steve Witkoff និង លោក Jared Kushner បានជំរុញឱ្យមន្ត្រីអ៊ុយក្រែនរៀបចំការបោះឆ្នោត ក្នុងពេលឆាប់ៗនេះ។
លើសពីនេះ ទីភ្នាក់ងារសារព័ត៌មានចំនួនពីរបានរាយការណ៍ថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែនក៏បានពិភាក្សាគ្នាពីលទ្ធភាព នៃការរៀបចំការបោះឆ្នោត រួមទាំងការធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយរុស្ស៊ីនៅក្នុងខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ ប្រភពជាច្រើនបានច្រានចោលនូវការកំណត់ពេលវេលាដែលស្នើឡើងដោយសហរដ្ឋអាមេរិកថា «គួរឱ្យអស់សំណើច»។
រីឯប្រភពមួយផ្សេងទៀតបានលើកឡើងថា៖ « គ្មានដំណើរការអីទេ លើបញ្ហាដែនដី ជម្លោះរវាងក្រុងម៉ូស្គូ និងក្រុងគៀវ»។
គួរឱ្យដឹងថា រុស្ស៊ីបានឆ្លើយតបទៅអ៊ុយក្រែនថា ខ្លួនលែងចាត់ទុកលោក ហ្សេលេនស្គី ជាមេដឹកនាំស្របច្បាប់របស់អ៊ុយក្រែនហើយ។ ចំពោះ ឋានៈរបស់លោកវិញ អាចជារឿងដ៏ស្មុគស្មាញដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។
ចំណែកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីខែធ្នូថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិចារណាថានឹងមិនវាយប្រហារខ្លាំង លើអ៊ុយក្រែននៅថ្ងៃបោះឆ្នោតនោះទេ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយនៅខែដដែលថា ប្រទេសអ៊ុយក្រែនត្រូវការរយៈពេលបីខែ ដើម្បីរៀបចំការបោះឆ្នោត ពិសេសត្រូវការការធានាផ្នែកសន្តិសុខពីសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


