Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ មនុស្សរាប់លាននាក់ប្រឈមភាពអត់ឃ្លាន

បានផុស

នៅ

អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បញ្ហាអសន្ដិសុខស្បៀងអាហារ ​កំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា ហើយវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមនុស្សរាប់លាននាក់ទៀតធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន នារយៈពេលប៉ុន្មានខែខាងមុខនេះ។

This image has an empty alt attribute; its file name is 1397011909511028713804014.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការវិភាគរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបង្ហាញថា ​ប្រ​ជាជនរហូតដល់ទៅ ៣.៤លាននាក់ទៀត នឹងតស៊ូក្នុងការផ្គត់ផ្គង់ស្បៀងអាហារក្នុងរយៈពេល៣ទៅ៦ខែខាងមុខ ខណៈតំបន់ជាយក្រុងរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែការបាត់បង់ការងារធ្វើនៅក្នុងវិស័យផលិតកម្ម សំណង់និងសេវាកម្ម ហើយតម្លៃម្ហូបអាហារឡើងថ្លៃ។

This image has an empty alt attribute; its file name is myanmar-protest-220421-01.jpg

នាយកប្រចាំប្រទេសនេះ លោក Stephen Anderson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រជាជនក្រីក្រកាន់តែច្រើន បានបាត់បង់ការងារធ្វើ ហើយពួកគេមិនអាចមានលទ្ធភាពផ្គត់ផ្គង់ស្បៀងអាហារបានទេ”។

នៅពេលនេះ ការឆ្លើយតបរួមគ្នាត្រូវបានទាមទារ ដើម្បីកាត់បន្ថយភាពឈឺចាប់ភ្លាមៗនិង ដើម្បីការពារបញ្ហាដ៏គួរឲ្យព្រួយបារម្ភនៅក្នុងសន្តិសុខស្បៀងអាហារ។

This image has an empty alt attribute; its file name is c1_2103787_210422111925-1024x682.jpg

WFP បាននិយាយថា តម្លៃអង្ករនៅទីផ្សារបានកើនឡើង៥ភាគរយ និងប្រេងចម្អិនកើនឡើង១៨ភាគរយ ចាប់តាំងពីចុងខែកុម្ភៈមក ហើយមានសញ្ញាថា ក្រុមគ្រួសារនៅរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោនកំពុងផ្អាកបរិភោគអាហារ ឬបរិភោគអាហារគ្មានជីវជាតិ និងជំពាក់បំណុលគេ។

This image has an empty alt attribute; its file name is karen-food-myanmar-1619063143293-1024x576.jpg

ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនគ្រោងនឹងពង្រីកប្រតិបត្តិការ ដោយជួយដល់មនុស្សឲ្យបានដល់ ៣.៣លាននាក់ ហើយកំពុងតែអំពាវនាវសុំប្រាក់ចំនួន១០៦លានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយទូរស័ព្ទភ្លាមៗដើម្បីសុំការអត្ថាធិប្បាយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ការ​វាយ​ប្រហារ​ថ្មី​បំផុត​ យោធា​មីយ៉ាន់ម៉ា​កំពុង​ប្តឹង​ និង​តាម​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​រាប់រយនាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម