ព័ត៌មានអន្ដរជាតិ
នៅ ខនកែន! ភូមិចៃថៃ បានសំឡេង ៩ ៨៩០ លុះបក្សប្រជាជនតវ៉ា ទើបមន្ត្រីរាប់សន្លឹកឆ្នោត ព្រមដកលេខ ០ ចោលវិញ
ការបោះឆ្នោតនៅប្រទេសថៃ ពោរពេញដោយភាពមិនប្រក្រតីនិងចម្រូងចម្រាស តាំងពីការចាប់ផ្តើមបើកការិយាល័យបោះឆ្នោតរហូតដល់ពេលរាប់សន្លឹកឆ្នោត។ ជាពិសេសករណីមិននឹកស្មានដល់មួយនៅខេត្ត ខនកែន ដែលមានការដាក់លទ្ធផលខុសសម្រាប់គណបក្សភូមិចៃថៃ លុះដល់មានការតវ៉ា ទើបកែប្រែវិញ។ នេះបើតាមការផ្សាយរបស់ Thaiger នៅថ្ងៃចន្ទទី៩ខែកុម្ភៈឆ្នាំ២០២៦។

លោក Chatchawan Apirakmanmong បេក្ខជនសមាជិកសភាប្រចាំមណ្ឌល ៣ ខេត្ត ខនកែន មកពីគណបក្សប្រជាជន បានបង្ហោះរូបភាពនៃលទ្ធផលបោះឆ្នោតក្នុងមណ្ឌលនោះ ដែលក្នុងរូបភាព បង្ហាញពីការប្រៀបធៀបលទ្ធផលនៅវេលាម៉ោង ២ រំលងអធ្រាត្រ និងម៉ោង ៧ ព្រឹក។
គេឃើញថា នៅម៉ោង ២ រំលងអធ្រាត្រ បេក្ខជនខាងគណបក្សភូមិចៃថៃ ទទួលបានសម្លេងឆ្នោតច្រើនហួសដល់ ៩ ៨៩០ សំឡេងទាំងដែលតួលេខអ្នកចេញទៅបោះឆ្នោតមិនទាន់រាប់ច្បាស់។
យ៉ាងណា បន្ទាប់ពីមានការតវ៉ា នៅម៉ោង៧ព្រឹក មន្ត្រីរាប់សន្លឹកឆ្នោតក៏បានកែតួលេខវិញ ដោយលុបលេខ 0 ចោល នៅសល់ត្រឹម ៩៨៩ សំឡេង។
ពាក់ព័ន្ធរឿងនេះ Chatchawan បានបង្ហាញក្តីបារម្ភថា អាចមានកំហុសជាច្រើនទៀតនៅមណ្ឌលផ្សេងៗ ហើយលោកក៏ត្រៀមដាក់ពាក្យបណ្តឹងរួចហើយផងដែរ។

ចំណែកនៅ ខេត្ត មហាសារ៉ាខាម ក្រុមនិស្សិតបានចេញមកតវ៉ាតាំងពីយប់រហូតដល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត។
ក្រុមនិស្សិតបានទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតទី១ ខណៈមកដល់ម៉ោង៣ភ្លឺទៅហើយនោះ ពួកគេនៅតែជួបជុំ មិនព្រមបំបែកគ្នាឡើយ។
ចំណែកនៅ ឈុនបុរី, ក្រុមអ្នកបោះឆ្នោត និងតំណាងគណបក្សនយោបាយក្នុងខេត្តនេះ បានលើកគ្នាមកឡោមព័ទ្ធទីតាំងរក្សាទុកហិបឆ្នោត ដើម្បីពិនិត្យមើលថា តើសន្លឹកឆ្នោតរបស់ពួកគេនៅរក្សាសុវត្ថិភាព និងមិនមានការកែឬក្លែងបន្លំដែរឬទេ ខណៈមានហេតុការណ៍ដាច់ចរន្តអគ្គិសនីក្នុងអំឡុងពេលរាប់ឆ្នោតនៅតាមមណ្ឌលមួយចំនួន ដូចជានៅតំបន់ Bang Saen ដែលភ្លើងបានដាច់អស់រយៈពេលជាង ៤០ នាទី៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


