ព័ត៌មានអន្ដរជាតិ
អាជ្ញាធរទីក្រុងមូស្គូ កំពុងជម្លៀសពលរដ្ឋរុស្ស៊ី ចេញពីគុយបា ដោយសារវិបត្តិប្រេងធ្ងន់ធ្ងរ
អាជ្ញាធរអាកាសចរណ៍របស់ទីក្រុងមូស្គូ(Moscow) បានឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងរៀបចំជម្លៀសពលរដ្ឋរបស់ខ្លួន ដែលនៅប្រទេសគុយបា បន្ទាប់ពីការបិទប្រេងដោយសហរដ្ឋអាមេរិកលើកោះនេះ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ជើងហោះហើរ។

យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឱ្យដឹងថា និយតករអាកាសចរណ៍ អាកសយានដ្ឋាន Rosaviatsia បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖ « ដោយសារតែការលំបាកក្នុងការចាក់ប្រេងយន្តហោះ នៅក្នុងប្រទេសគុយបា ក្រុមហ៊ុន Rossiya Airlines និង Nordwind Airlines ត្រូវបង្ខំឱ្យកែសម្រួលកាលវិភាគហោះហើររបស់ពួកគេទៅកាន់អាកាសយានដ្ឋានវិញ»។
និយតករបានបន្តថា ក្រុមហ៊ុន Rossiya Airlines នឹងដំណើរការជើងហោះហើរត្រឡប់មកវិញមួយចំនួនប៉ុណ្ណោះ មានជើងហោះហើរពីទីក្រុង Havana និង Varadero ទៅកាន់ទីក្រុង Moscow ដើម្បីធានាការជម្លៀសអ្នកទេសចររុស្ស៊ី ចេញពីប្រទេសគុយបា។
សមាគមប្រតិបត្តិករទេសចរណ៍រុស្ស៊ីបាននិយាយនៅដើមសប្តាហ៍នេះថា ភ្ញៀវទេសចររុស្ស៊ីប្រហែល ៥ ០០០នាក់ អាចស្នាក់នៅលើកោះនេះ។
ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រុស្ស៊ី បានអំពាវនាវឱ្យពលរដ្ឋកុំធ្វើដំណើរទៅប្រទេសគុយបា ចំពេលមានវិបត្តិប្រេងឥន្ធនៈដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
ការណ៍នេះ បណ្តាលមកពីសហរដ្ឋអាមេរិកបានផ្តាច់ ការផ្គត់ផ្គង់ប្រេងពីប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួន អតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីដើមខែមករា។
ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបាននិយាយថា៖ «ស្ថានទូតរុស្ស៊ីនៅទីក្រុងហាវ៉ាណាកំពុងទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ Aeroflot និងអាជ្ញាធរអាកាសចរណ៍គុយបា ដើម្បីធានាឱ្យពលរដ្ឋរុស្ស៊ីត្រឡប់មកផ្ទះវិញ ដោយសុវត្ថិភាព»។
ភ្នាក់ងារ TASS បាននិយាយថា Aeroflot ការប្រកាសពីជើងហោះហើរ និងធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនជាតិរុស្ស៊ី។ ជាពិសេសស្ថានទូតរុស្ស៊ីនៅទីក្រុងហាវ៉ាណា ថាទីក្រុងម៉ូស្គូគ្រោងនឹងបញ្ជូនជំនួយមនុស្សធម៌ក្នុងការដឹកជញ្ជូនឧបករណ៍ជំនួយផ្សេងទៀត និងផលិតផលប្រេងទៅកាន់ប្រទេសគុយបា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


