Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានពីហានិភ័យរញ្ជួយដីបន្តទៀត ក្រោយការរញ្ជួយផ្ទួនៗ ៩លើកនៅខេត្ត Surat Thani

បានផុស

នៅ

បន្ទាប់ពីការរញ្ជួយដីជាច្រើនលើកផ្ទួនៗនៅក្នុងខេត្ត Surat Thani, ពេលនេះប្រទេសថៃ បានចេញការព្រមានថា ខ្សែបន្ទាត់រញ្ជួយដីសកម្មនៅតែមានចលនា ដែលបង្កជាហានិភ័យកើតគ្រោះរញ្ជួយដីបន្តទៀត នាថ្ងៃខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ The Nation)

តាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦, ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មាននៃប្រទេសថៃ ហៅកាត់ GISTDA បានបង្ហាញពីខ្សែបន្ទាត់រញ្ជួយដីសកម្មចំនួន២ ដែលកំពុងមានចលនា។

ទី១គឺ Ranong Fault មានប្រវែង ២៧០ គីឡូម៉ែត្រ ជាខ្សែបន្ទាត់ដែលវែងជាងគេនៅភាគខាងត្បូង ចំណែកទី២គឺ Khlong Marui Fault មានប្រវែង ១៥០ គីឡូម៉ែត្រ ដែលកាត់ត្រង់ចំកណ្តាលខេត្ត Surat Thani និងលាតសន្ធឹងទៅដល់ខេត្ត Krabi, Phang Nga និង Phuket។

យោងតាមអ្នកជំនាញភូគព្ភសាស្ត្រ ខ្សែបន្ទាត់រញ្ជួយដីទាំងពីរនេះ នៅតែធ្វើចលនា ហើយអាចបង្កជាការរញ្ជួយទៀតនៅថ្ងៃណាមួយនាពេលខាងមុខ ដែលកត្តានេះតម្រូវឲ្យមានការតាមដានឲ្យជាប់លាប់។

(រូប៖ The Nation)

ការព្រមាននេះកើតឡើង បន្ទាប់ពីខេត្ត Surat Thani រងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន៩លើក ក្នុងរយៈពេលត្រឹម២ថ្ងៃ ពោលគឺនៅថ្ងៃទី១១-១២។

យ៉ាងណា ការរញ្ជួយទាំងនោះមានកម្រិតស្រាលត្រឹម១.៩ទៅ៣.២រ៉ិចទ័រប៉ុណ្ណោះ ដោយមិនបង្កឲ្យមានការខូចខាតអ្វីធ្ងន់ធ្ងរទេ។

រញ្ជួយដីនោះ វាយប្រហារកន្លែងដដែលៗ ពោលគឺនៅឃុំ Khao Phang នៃស្រុក Ban Ta Khun ខេត្ត Surat Thani ជាមួយជម្រៅ២គីឡូម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម