ព័ត៌មានអន្ដរជាតិ
លោកត្រាំអាចជាមេដឹកនាំអាមេរិកដំបូងគេ ដែលជាន់ដីវ៉េណេស៊ុយអេឡា ក្នុងរយៈពេលជិត៣០ឆ្នាំ
ក្នុងរបត់ការទូតដ៏គួរឲ្យភ្ញាក់ផ្អើល ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីផែនការទៅបំពេញទស្សនកិច្ចនៅប្រទេសវ៉េណេស៊ុយអេឡា ដោយលើកឡើងថា ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំបណ្តោះអាសន្នរបស់ប្រទេសនេះគឺ «ល្អឥតខ្ចោះ»។ នេះបើយោងតាមការចុះផ្សាយរបស់ Al Jazeera កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦។

ប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងមែន លោកត្រាំនឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលទៅជាន់ដីវ៉េណេស៊ុយអេឡា គិតចាប់តាំងពីឆ្នាំ១៩៩៧។ លោកត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «ទំនាក់ទំនងដែលយើងមានជាមួយវ៉េណេស៊ុយអេឡានៅពេលនេះ ខ្ញុំអាចនិយាយបានថាពិន្ទុ១០លើ១០» ដោយលោកសង្កត់ធ្ងន់លើកិច្ចសហការយ៉ាងជិតស្និទ្ធបំផុត ជាមួយប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez លើការទាញយកប្រភពប្រេងដ៏មហាសាល។
ការកែលម្អទំនាក់ទំនងនេះ កើតឡើងបន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំងរបស់អាមេរិក រួមទាំងការបន្ធូរបន្ថយទណ្ឌកម្មថាមពលពីក្រសួងរតនាគារផងដែរ។ អាជ្ញាប័ណ្ណថ្មីឥឡូវនេះ អនុញ្ញាតឲ្យក្រុមហ៊ុនយក្សដូចជា Chevron, BP និង Shell បន្ត និងពង្រីកប្រតិបត្តិការជាមួយក្រុមហ៊ុនប្រេងរដ្ឋ PDVSA របស់វ៉េណេស៊ុយអេឡា។ ការថយចុះកម្តៅនៃភាពតានតឹង បានកើតឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីការឆ្មក់ចូលរបស់អាមេរិកដែលនាំទៅដល់ការចាប់ខ្លួនលោក Nicolas Maduro។ ចាប់តាំងពីការដកតំណែងលោក Maduro មក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងតម្លៃ ២ពាន់លានដុល្លាររួចហើយ។
ទោះបីជាអាមេរិកកំពុងចូលរួមយ៉ាងខ្លាំងក្នុងផែនការស្តារឧស្សាហកម្មប្រេងតម្លៃ១០០ពាន់លានដុល្លារក៏ដោយ ក៏មន្ត្រីអាមេរិកបានបញ្ជាក់ថា អនាគតនយោបាយគឺស្ថិតនៅលើដៃប្រជាជនក្នុងស្រុក។ រដ្ឋមន្ត្រីថាមពលលោក Chris Wright បានលើកឡើងថា អាមេរិកនឹងមិន «កំណត់តួនាទីនាពេលអនាគត» របស់ថ្នាក់ដឹកនាំវ៉េណេស៊ុយអេឡាក្នុងការបោះឆ្នោតខាងមុខនោះទេ។ យ៉ាងណាមិញ ផ្លូវទៅមុខនៅតែមានភាពស្មុគស្មាញ ដោយសារលោកស្រី Rodriguez នៅតែហៅលោក Maduro ថាជា «ប្រធានាធិបតីតាមរដ្ឋធម្មនុញ្ញ» នៅឡើយ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនកំពុងតែតែងតាំងប្រេសិតថ្មីប្រចាំទីក្រុងការ៉ាកាស ដើម្បីពង្រឹងចំណងការទូតក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


