ព័ត៌មានអន្ដរជាតិ
ថៃ បារម្ភខ្លាំងថា ក្រុមផ្តាច់ខ្លួនភាគខាងត្បូង នឹងបំផ្ទុះគ្រាប់បែកនៅថ្ងៃបោះឆ្នោត
ប្រទេសថៃកំពុងបារម្ភខ្លាំងថា ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងនឹងបំផ្ទុះគ្រាប់បែកនៅថ្ងៃបោះឆ្នោត ដើម្បីរំខានដល់ដំណើរការនេះ ហើយពួកគេក៏ប្រហែលជានឹងបង្កើនការវាយប្រហារពេញមួយខែកុម្ភៈនេះតែម្តង រួមទាំងក្នុងអំឡុងខែរ៉ាម៉ាដនផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ដែលដកស្រង់សម្តីលោក Chaiyong Maneerungsakul សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកយោធានិងសន្តិសុខជាតិនៅថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦, ក្រុមសកម្មប្រយុទ្ធ Barisan Revolusi Nasional (BRN) កំពុងដឹកជញ្ជូនឧបករណ៍ផ្ទុះកែច្នៃ ចូលមកក្នុងបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង ដើម្បីត្រៀមវាយប្រហារហើយ។
លោក Chaiyong បានលើកយករបាយការណ៍ពីអ្នកផ្តល់ព័ត៌មានសម្ងាត់ ដែលបង្ហាញថា មានភ្នាក់ងារ BRN ចំនួន ៣២ នាក់ បានឆ្លងដែនពីប្រទេសម៉ាឡេស៊ីចូលថៃ ជាមួយសម្ភារៈធ្វើគ្រាប់បែក ហើយបានបង្កើតមូលដ្ឋាននៅក្នុងស្រុក Sukhirin នៃខេត្ត Narathiwat សម្រាប់ការជួបជុំនិងប្រតិបត្តិការបន្ត។
លើសពីនេះ គេជឿថាមានគ្រាប់បែកបំពង់បន្ថែមទៀត ត្រូវបានរត់ពន្ធតាមទូកនេសាទ និងនាំយកមកលើគោកក្នុងស្រុក Muang នៃខេត្ត Narathiwat។ ដូច្នេះ លោកព្រមានថា ឧបករណ៍ដែលនាំចូលទាំងនេះ អាចនឹងត្រូវប្រើប្រាស់ដើម្បីរៀបចំការវាយប្រហារនៅក្នុងខេត្ត Pattani, Yala និង Narathiwat ក៏ដូចជាស្រុកចំនួន ៤ នៃខេត្ត Songkhla ផងដែរដើម្បីរំខានដល់ការបោះឆ្នោតសភាថ្ងៃទី ៨ ខែកុម្ភៈ។

ការព្រមាននេះកើតឡើងស្របពេល មេទ័ពថៃ ចេញបញ្ជាឲ្យពង្រឹងសន្តិសុខខ្លាំងបំផុតនៅតំបន់ភាគខាងត្បូង អំឡុងពេលបោះឆ្នោតដើម្បីធានាសុវត្ថិភាព។
បទបញ្ជានេះត្រូវបានដាក់ចេញដោយអគ្គសេនាធិការកងទ័ពជើងគោក Chaiyapruek Duangpraphat អំឡុងពេលចុះទៅពិនិត្យសភាពការណ៍នៅខេត្ត Pattani កាលពីថ្ងៃព្រហស្បតិ៍ទី៥។
លោកបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវរៀបចំផែនការសន្តិសុខឲ្យបានតឹងរ៉ឹងបំផុតនៅតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលបោះឆ្នោត នៅថ្ងៃអាទិត្យទី៨ខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


