ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ផ្តាំទៅអាមេរិកថា ការវាយប្រហារយោធា មិនអាចកម្ទេចកម្មវិធីនុយក្លេអ៊ែរបានឡើយ
ជាការបង្ហាញជំហរដ៏ម៉ឺងម៉ាត់របស់ទីក្រុងតេហេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានបញ្ជាក់ច្បាស់ៗសាជាថ្មីថា ការវាយប្រហារយោធា មិនអាចកម្ទេចកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានឡើយ។

សារព័ត៌មានអ៊ីស្រាអែល Jerusalem Post បានដកស្រង់សម្តីលោក Araghchi ដែលអះអាងកាលពីថ្ងៃសុក្រទី២០ខែកុម្ភៈថា៖ មិនអាចយកយោធាមកដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់បានឡើយ ហើយការវាយប្រហារគ្រាន់តែអាចធ្វើឲ្យខូចខាតដល់ទីតាំងមូលដ្ឋាននានាប៉ុណ្ណោះ ប៉ុន្តែមិនអាចលុបបំបាត់បច្ចេកវិទ្យា ឬចំណេះដឹងដែលអភិវឌ្ឍបានដោយអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់បាននោះទេ។
យ៉ាងណា លោកទទួលស្គាល់ថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពិតជារងការខូចខាតយ៉ាងធ្ងន់ធ្ងរមែន ស្របពេលនៃការប្រឈមមុខដាក់គ្នានាពេលកន្លងមក ជាពិសេសកាលពីខែមិថុនាឆ្នាំ២០២៥តែម្តង អំឡុងជម្លោះរយៈពេល ១២ថ្ងៃ ជាមួយ អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។

ឥឡូវលោកព្រមានថា ការពឹងផ្អែកលើកម្លាំងបាយ នឹងមិនអាចបង្ខំឲ្យទីក្រុងតេហេរ៉ង់ អនុលោមតាមការទាមទារពីខាងក្រៅបានទេ។ អ្វីដែលសត្រូវមិនអាចសម្រេចបានតាមរយៈសង្គ្រាម ក៏នឹងមិនអាចទទួលបាននៅឯតុចរចាដែរ។ រាល់សកម្មភាពអរិភាពថ្មីៗ នឹងត្រូវសងសឹកវិញដោយការឆ្លើយតបយ៉ាងខ្លាំងក្លា និងធំធេងបំផុត។
ការព្រមានរបស់លោក Araghchi កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំណត់ឱសានវាទពី ១០ ទៅ ១៥ថ្ងៃ ឲ្យអ៊ីរ៉ង់ដោះស្រាយបញ្ហានុយក្លេអ៊ែរ បើមិនចង់កើតរឿងធំ។

ថ្លែងក្នុងកិច្ចប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» នៅទីក្រុងវ៉ាស៊ីនតោន លោកត្រាំបញ្ជាក់ថា ដ្បិតការចរចាកំពុងទៅមុខដោយរលូន ក៏អាមេរិកអាចនឹងឈានមួយជំហានទៀត បន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីខែមិថុនា ដែលលោកអះអាងថាបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងដំណំ។ លោកបានសង្កត់ធ្ងន់ថា «ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ… អ្នកមិនអាចមានសន្តិភាពនៅមជ្ឈិមបូព៌ាបានឡើយ ប្រសិនបើពួកគេមានអាវុធនុយក្លេអ៊ែរ»។
សូមជម្រាបថា ទោះបីជាមានការគំរាមកំហែងក៏ដោយ កិច្ចប្រឹងប្រែងផ្នែកការទូតនៅតែបន្ត ខណៈអ្នកចរចាអ៊ីរ៉ង់ និងអាមេរិកបានព្រមព្រៀងគ្នាលើគោលការណ៍មួយចំនួនកាលពីថ្ងៃអង្គារ ប៉ុន្តែសេតវិមានបានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានចំណុចខ្វែងគំនិតគ្នា។ វ៉ាស៊ីនតោនចង់ឲ្យអ៊ីរ៉ង់បោះបង់ការចម្រាញ់អ៊ុយរ៉ាញ៉ូម និងមីស៊ីលបាលិស្ទិកទាំងស្រុង ប៉ុន្តែអ៊ីរ៉ង់បដិសេធការពិភាក្សាលើសពីកម្មវិធីនុយក្លេអ៊ែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


