ព័ត៌មានអន្ដរជាតិ
លោកត្រាំកំណត់ឱសានវាទឲ្យអ៊ីរ៉ង់ដោះស្រាយបញ្ហានុយក្លេអ៊ែរ បើមិនចង់កើតរឿងធំ
ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញការព្រមានធ្ងន់ៗទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈឆ្នាំ២០២៦ ដោយកំណត់ឱសានវាទពី ១០ ទៅ ១៥ថ្ងៃ ឲ្យទីក្រុងតេហេរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើមិនដូច្នោះទេ «រឿងអាក្រក់ខ្លាំង» នឹងកើតឡើង។

តាមការផ្សាយរបស់ France24 ថ្លែងក្នុងកិច្ចប្រជុំលើកដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» នៅវ៉ាស៊ីនតោន លោកត្រាំបានបញ្ជាក់ថា ទោះបីជាការចរចាកំពុងទៅមុខដោយរលូន ក៏អាមេរិកអាចនឹងឈានមួយជំហានទៀត បន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីខែមិថុនា ដែលលោកអះអាងថាបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងដំណំ។ លោកបានសង្កត់ធ្ងន់ថា «ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ… អ្នកមិនអាចមានសន្តិភាពនៅមជ្ឈិមបូព៌ាបានឡើយ ប្រសិនបើពួកគេមានអាវុធនុយក្លេអ៊ែរ»។
ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដោយប្តេជ្ញាថានឹងវាយបកវិញ «យ៉ាងដាច់អហង្ការ និងសមស្រប» ចំពោះរាល់ការឈ្លានពានផ្នែកយោធា។ អ៊ីរ៉ង់បានព្រមានថា មូលដ្ឋានទ័ព និងទ្រព្យសម្បត្តិទាំងអស់របស់អាមេរិកនៅក្នុងតំបន់ នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់ ហើយអាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកដែលមិនអាចគ្រប់គ្រងបានទាំងនេះ។ ការកើនឡើងកម្តៅនេះ កើតឡើងចំពេលដែលអាមេរិកបង្កើនកម្លាំងយោធាយ៉ាងខ្លាំងក្លាក្នុងតំបន់ ខណៈដែលរុស្ស៊ីបានអំពាវនាវឲ្យមានការអត់ធ្មត់ និងបានបញ្ជូននាវាចម្បាំងទៅចូលរួមសមយុទ្ធជើងទឹកជាមួយអ៊ីរ៉ង់ផងដែរ។
ទោះបីជាមានការគំរាមកំហែងក៏ដោយ កិច្ចប្រឹងប្រែងផ្នែកការទូតនៅតែបន្ត ខណៈដែលអ្នកចរចាអ៊ីរ៉ង់ និងអាមេរិកបានព្រមព្រៀងគ្នាលើគោលការណ៍មួយចំនួនកាលពីថ្ងៃអង្គារ ប៉ុន្តែសេតវិមានបានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានចំណុចខ្វែងគំនិតគ្នា។ វ៉ាស៊ីនតោនចង់ឲ្យអ៊ីរ៉ង់បោះបង់ការចម្រាញ់អ៊ុយរ៉ាញ៉ូម និងមីស៊ីលបាលិស្ទិកទាំងស្រុង ប៉ុន្តែអ៊ីរ៉ង់បដិសេធការពិភាក្សាលើសពីកម្មវិធីនុយក្លេអ៊ែរ។ ស្របពេលភាពតានតឹងកាន់តែខ្លាំង ប្រទេសមួយចំនួនដូចជាប៉ូឡូញ បានជំរុញឲ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ខណៈដែលរូបភាពពីផ្កាយរណបបង្ហាញពីការជួសជុលពង្រឹងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការត្រៀមលក្ខណៈនៅតាមមូលដ្ឋានទ័ពរបស់អាមេរិកទូទាំងមជ្ឈិមបូព៌ា៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


