ព័ត៌មានអន្ដរជាតិ
ហ្វូស៊ីលពងដាយណូស័រតូចបំផុតលើពិភពលោក ត្រូវបានរកឃើញនៅចិន
ក្រុមអ្នកស្រាវជ្រាវចិនបានរកឃើញហ្វូស៊ីលពងដាយណូស័រប្រភេទថ្មីនៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន ដោយមួយមានប្រវែងត្រឹមតែ២៩មីលីម៉ែត្រ ដែលជាទំហំតូចបំផុតមិនធ្លាប់មាននៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៨ខែតុលានេះ។
បន្ទាប់ពីការសិក្សារយៈពេល៣ឆ្នាំ ក្រុមការងារដែលមានក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ និងរុករក ភូគព្ភសាស្ត្រ Jiangxi (JGSEI) សាកលវិទ្យាល័យភូមិសាស្ត្រចិន (Wuhan) និង វិទ្យាស្ថាន Vertebrate Paleontology និង Paleoanthropology នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានបញ្ជាក់ពីហ្វូស៊ីលស៊ុតចំនួន៦គ្រាប់ដែលបានរកឃើញ ដែលស្ថិតនៅយុគសម័យ Cretaceous ជាង៨០លានឆ្នាំមុន។
លោក Lou Fasheng ប្រធាននៅ JGSEI បាននិយាយថា ដោយប្រើមីក្រូទស្សន៍អេឡិចត្រុងស្កែន និងការស្កែនអេឡិចត្រុង backscatter diffraction ក្រុមអ្នកស្រាវជ្រាវបានវិភាគមីក្រូរចនាសម្ព័ន្ធនៃសំបកពង ហើយបានកំណត់ថា morphology និង microstructure របស់ពួកវាបង្ហាញថាវាជាពងរបស់ដាយណូស័រ theropod ដែលមិនមែនជាសត្វស្លាប (ពពួកដាយណូស័រដែលមានលក្ខណៈដោយឆ្អឹងប្រហោង និងម្រាមជើងបី និងក្រញ៉ាំនៅលើអវយវៈនីមួយៗ)។ Theropods ជាទូទៅត្រូវបានចាត់ថ្នាក់ជាក្រុមដាយណូស័រ saurischian។
យោងតាមលោក Lou ពងដែលមានសភាពពេញលេញបំផុតមានប្រវែងអតិបរមាត្រឹមតែ ២៩មីលីម៉ែត្រប៉ុណ្ណោះ ដែលបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ហ្វូស៊ីលពងដាយណូស័រតូចជាងគេ។
ការរកឃើញចុងក្រោយនេះបានពង្រីកភាពចម្រុះនៃពងដាយណូស័រពីចុងយុគសម័យ Cretaceous និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះការវិវត្តន៍របស់ដាយណូស័រ theropods ក្នុងអំឡុងពេលនោះ ខណៈក្រុមស្រាវជ្រាវនឹងប្រើប្រាស់ការស្កែនមីក្រូ CT ដើម្បីបង្កើតឡើងវិញនូវស្ថានភាពកប់សាកសពហ្វូស៊ីលពង សិក្សាដំណើរការកកើតរបស់ពួកវា និងបញ្ជាក់បន្ថែមអំពីប្រភេទដាយណូស័រដែលជាមេរបស់ពងណូស័រដាយទាំងនេះ ក៏ដូចជាវិធីសាស្ត្របន្តពូជរបស់ប្រភេទសត្វទាំងនេះផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


