ព័ត៌មានអន្ដរជាតិ
តារា TikTok បរទេសដ៏ល្បីឈ្មោះ រិះគន់អ្នកស្រុកថៃថា ឈ្លើយ
តារា TikTok ឈ្មោះ Farah Shams ដែលមានអ្នកតាមដានជាង ២.៤លាននាក់ នៅលើបណ្តាញសង្គមមួយនេះ បានបង្ហោះវីដេអូរិះគន់កប់ៗមាត់ថា អាកប្បកិរិយាពលរដ្ឋថៃភាគច្រើនឈ្លើយ អំឡុងពេលនាងធ្វើដំណើរមកប្រទេសនេះ។

យោងតាម Khaosod English ចុះផ្សាយថ្ងៃទី២៣ ខែកុម្ភៈ, ក្នុងវីដេអូឃ្លីបមានអ្នកចូលមើលជិត ៤០០ ០០០ដង, Shams និយាយថា៖ «ហេតុអ្វីបានជាអ្នកស្រុកថៃភាគច្រើនមិនគោរពចំពោះជនបរទេស និងអ្នកទេសចរ?។ នៅពេលនិយាយភាសាអង់គ្លេសទៅកាន់អ្នកស្រុក មនុស្សជាច្រើនមិនយល់ ហើយហាក់ដូចជាមិនអើពើនឹងអ្វីដែលខ្ញុំព្យាយាមធ្វើទំនាក់ទំនង»។
Shams បន្តថា៖ «រឿងមិនចេះភាសាគឺជារឿងធម្មតាទេសម្រាប់មនុស្ស ជាពិសេសនៅពេលអ្នកទៅជ្រុងម្ខាងទៀតនៃពិភពលោក ប៉ុន្តែគ្រាន់តែទាញយក Google Translate មកប្រើមក ប្រសិនបើអ្នកមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ។ កុំមិនអើពើនឹងខ្ញុំ។ គ្រាន់តែនិយាយថា មិននិយាយភាសាអង់គ្លេសទេ ទៅបានហើយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


