ព័ត៌មានអន្ដរជាតិ
មេ UN អំពាវនាវឲ្យរៀបចំរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិឡើងវិញ ខណៈច្បាប់ប្រើកម្លាំងបាយកំពុងរីករាលដាល
នៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស, អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) អំពាវនាវថា គួររៀបចំរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសណ្តាប់ធ្នាប់ពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរ៉យទ័រ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក Guterres និយាយថា៖ «យើងកំពុងរស់នៅក្នុងសម័យកាលនៃភាពវឹកវរ។ សណ្តាប់ធ្នាប់អន្តរជាតិដែលកំណត់ឲ្យមានទំនាក់ទំនងសន្តិសុខអស់រយៈពេលជិត៨ទសវត្សរ៍មកនេះ ប្រែជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ដើម្បីឆ្ពោះទៅមុខបាន យើងត្រូវបង្កើតរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិថ្មីមួយ។ រឿងនេះត្រូវផ្អែកលើការវិភាគដោយឈ្លាសវៃពីស្ថានភាពអន្តរជាតិ»។
មិនត្រឹមប៉ុណ្ណឹង UN ព្រមានទៀតថា សិទ្ធិមនុស្សកំពុងស្ថិតក្រោមការវាយប្រហារនៅទូទាំងពិភពលោក ចំណែកការរំលោភបំពានច្បាប់អន្តរជាតិក៏កាន់តែធូររលុងជាងមុនដែរ។ នីតិរដ្ឋកំពុងត្រូវបានគ្របដណ្ដប់ ដោយច្បាប់នៃការប្រើកម្លាំងបាយ។
លោកបន្តថា៖ «នៅជុំវិញពិភពលោក សិទ្ធិមនុស្សកំពុងដើរថយក្រោយដោយចេតនា មានទាំងយុទ្ធសាស្ត្រ និងជួនកាលយ៉ាងមានមោទនភាពទៀតផង»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


