ព័ត៌មានអន្ដរជាតិ
បារាំង បើកកិច្ចពិភាក្សាបន្ទាន់ជាមួយអ៊ីស្រាអែល និងលីបង់ ដើម្បីបញ្ចៀសសង្គ្រាមជើងគោក
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានកោះប្រជុំពិភាក្សាគ្នាយ៉ាងតានតឹងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ រួមជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្ត្រី លោក Nawaf Salam ដើម្បីរកច្រកចេញឲ្យវិបត្តិដែលកំពុងឆេះសន្ធោសន្ធៅនៅក្នុងប្រទេសលីបង់។ នេះបើយោងតាមការផ្សាយរបស់ Jerusalem Post នាថ្ងៃព្រហស្បតិ៍ទី៥ខែមីនាឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X លោកម៉ាក្រុង បានដាក់ឱសានវាទដល់ក្រុមហេសប៊ូឡា (Hezbollah) ឲ្យបញ្ឈប់ការវាយប្រហារទាំងអស់ប្រឆាំងនឹងអ៊ីស្រាអែល និងតំបន់ទាំងមូលជាបន្ទាន់ ដោយលោកព្រមានថា សកម្មភាពទាំងនេះកំពុងធ្វើឲ្យស្ថិរភាពតំបន់ធ្លាក់ក្នុងគ្រោះថ្នាក់បំផុត។
ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីបារាំង ក៏បានទទូចសុំឲ្យនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ គោរពនូវបូរណភាពទឹកដីរបស់ប្រទេសលីបង់ ហើយត្រូវចៀសវាងការបើកប្រតិបត្តិការវាយលុកតាមជើងគោកផងដែរ។
ចំណុចស្នូលនៃកិច្ចពិភាក្សានេះ គឺផ្តោតសំខាន់លើការត្រឡប់ទៅរកកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងរីករាលដាលនៅភាគខាងត្បូងប្រទេសលីបង់។ លោកម៉ាក្រុង បានសន្យាថា ប្រទេសបារាំងនឹងចាត់វិធានការបន្ទាន់បំផុត ដើម្បីជួយដល់ប្រជាជនលីបង់ដែលកំពុងភៀសខ្លួនចេញពីផ្ទះសម្បែង និងបានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់បារាំងចំពោះកងកម្លាំងប្រដាប់អាវុធលីបង់ ក្នុងការទប់ទល់នឹងការគំរាមកំហែងពីក្រុមហេសប៊ូឡា។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការឈរនៅខាងប្រជាជនលីបង់ គឺជាអាទិភាពចម្បងបំផុតនៃសកម្មភាពការទូតរបស់បារាំងនៅពេលនេះ៕

ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


