ព័ត៌មានអន្ដរជាតិ
ការចំណាយខ្ពស់របស់អាមេរិកលើសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យរដ្ឋបាល ត្រាំ ធ្លាក់ចុះប្រជាប្រិយភាពខ្លាំង
ខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់នៅតែបន្តកើនឡើងខ្លាំងនៅឡើយ សំណួរជាច្រើនតែងតែលើកឡើងថា តើទីក្រុងវ៉ាស៊ីនតោនខាតបង់ប៉ុន្មានក្នុងសង្គ្រាមនេះ?
យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី៩ខែមីនា ឆ្នាំ២០២៦, នៅចុងសប្តាហ៍មុន ប្រភពពីរពីសភាបានប្រាប់អ្នកផ្សាយព័ត៌មានអាមេរិក MS NOW ថា សង្គ្រាមនេះកំពុងធ្វើឱ្យសហរដ្ឋអាមេរិកខាតបង់ប្រមាណ ១ប៊ីលានដុល្លារក្នុងមួយថ្ងៃ។

មួយថ្ងៃក្រោយមកសារព័ត៌មាន Politico រាយការណ៍ថា បក្សសាធារណរដ្ឋអាមេរិកជាមួយសភាអាមេរិក Capitol Hill ភ័យខ្លាចថា មន្ទីរបញ្ចកោណ (Pentagon) កំពុងចាយលុយជិត ២ប៊ីលានដុល្លារក្នុងមួយថ្ងៃលើសង្គ្រាមជាមួយអ៊ីរ៉ង់។
លោក Hakeem Jeffries អ្នកតំណាងរាស្ត្រក្នុងសភា ប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅសភា Capitol Hill កាលពីសប្តាហ៍មុនថា៖ « ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឱ្យអាមេរិកធ្លាក់ចូលទៅក្នុងជម្លោះគ្មានទីបញ្ចប់មួយទៀតនៅមជ្ឈិមបូព៌ា និងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់»។
លោកបន្តថា៖ «ប៉ុន្តែពួកគេ(រដ្ឋបាលលោកត្រាំ) មិនអាចរកប្រាក់មួយកាក់មួយសេន ដើម្បីឱ្យប្រជាជនអាមេរិកទទួលបានតម្លៃសមរម្យ ទៅជួបគ្រូពេទ្យនៅពេលដែលពួកគេត្រូវការទេ។ មិនអាចរកប្រាក់មួយកាក់មួយសេន ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ជនជាតិអាមេរិក [….] ហើយពួកគេក៏មិនអាចរកប្រាក់មួយកាក់មួយសេន ដើម្បីបន្ថយការចំណាយលើគ្រឿងបរិភោគរបស់ប្រជាជនអាមេរិកដែរ»។
លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតជាប្រធានាធិបតីឆ្នាំ ២០២៤ ដោយសារការសន្យាថា នឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននិងនៅលើពិភពលោក នាំសន្តិភាព កាត់បន្ថយការចំណាយលើការរស់នៅ តែក្រោយៗមកក៏មិនទាន់ឃើញការតបស្នងណាមួយឡើយដល់ប្រជាជនអាមេរិកដែលបោះឆ្នោតឲ្យលោក។
ការស្ទង់មតិរបស់ Reuters/Ipsos ធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈដែលបង្កឱ្យមានការសងសឹកទូទាំងតំបន់ បានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមនេះមានការគាំទ្រពីសាធារណជនអាមេរិកតិចតួចណាស់ ហើយតួលេខស្ទង់មតិគឺអាប់អួរសម្រាប់រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ ។ វាគូសបញ្ជាក់ថាសង្គ្រាមនេះមិនមានប្រជាប្រិយភាពក្នុងស្រុកទេ។
យ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណ ជាទីស្នាក់ការកណ្តាលនៃក្រសួងការពារជាតិសហរដ្ឋអាមេរិក មិនទាន់បានចេញផ្សាយការប៉ាន់ស្មានជាផ្លូវការពីការចំណាយលើសង្គ្រាមនៅឡើយទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


