ព័ត៌មានអន្ដរជាតិ
បេសកជនពិសេសចិនទៅមជ្ឈិមបូព៌ា ជំរុញឱ្យបញ្ឈប់់ប្រតិបត្តិការយោធា
បេសកជនពិសេសរបស់ប្រទេសចិន លោក Zhai Jun បានចួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ប្រទេសចិនជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ប្រតិបត្តិការយោធានេះជាបន្ទាន់ ទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត និងជៀសវាងការបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសនៅតាមតំបន់នានា។
យោងតាម Global Times ផ្សាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ , លោក Zhai ក៏បានជួបជាមួយ លោក Jassim Mohammed Al-Budaiwi អគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការសម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រ (GCC) នៅទីក្រុងរីយ៉ាដនៅថ្ងៃដដែលនោះផងដែរ។

លោក Faisal និយាយថា ស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងប្រទះវិបត្តិដែលមិនធ្លាប់មានពីមុនមក ដោយអណ្តាតភ្លើងនៃសង្គ្រាមបានរីករាលដាលដល់ប្រទេសឈូងសមុទ្រ។
មិនតែប៉ុណ្ណោះប្រទេសអារ៉ាប៊ីសាអូឌីត ក៏ទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់ និងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកល និងសន្តិសុខដែនសមុទ្រផងដែរ។
ភាគីអារ៉ាប៊ីសាអូឌីតនិងក្រុមប្រឹក្សាសហប្រតិបត្តិការសម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រ (GCC) កោតសរសើរចំពោះការប្តេជ្ញាចិត្តជាប់លាប់របស់ប្រទេសចិនចំពោះការស្វែងរកយុត្តិធម៌ និងសង្ឃឹមថាប្រទេសចិននឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់បទឈប់បាញ់ និងបញ្ចប់អរិភាព ដើម្បីការពារការធ្លាក់ចុះបន្ថែមទៀតនៃស្ថានភាពក្នុងតំបន់។
មិនតែប៉ុណ្ណោះ បេសកជនពិសេសប្រទេសចិន លោក Zhai បានកត់សម្គាល់ថាក្នុងនាមជាប្រទេសធំមួយប្តេជ្ញាចិត្តចំពោះរកភាពយុត្តិធម៌ និងជាមិត្តល្អ ជាពិសេសដៃគូរបស់អារ៉ាប៊ីសាអូឌីត។
ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមជាមួយគ្រប់ភាគីទាំងអស់ និងខិតខំប្រឹងប្រែងឥតឈប់ឈរ ការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឈូងសមុទ្រ។
គោលការណ៍នៃការបន្ធូរបន្ថយភាពតានតឹងត្រូវបានបន្ទរ នៅពេលដែលលោក Zhai បានជួបជាមួយលោក Al-Budaiwi។
លោក Zhai ថា៖ « ស្ថានភាពក្នុងតំបន់បច្ចុប្បន្នមានភាពស្មុគស្មាញ និងរសើបខ្លាំង ប្រទេសចិនជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត និងវិលត្រឡប់ទៅរកផ្លូវនៃការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Al-Budaiwi និយាយថា ការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពពិភពលោក ហើយមិនបម្រើផលប្រយោជន៍របស់ភាគីណាមួយឡើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


