ព័ត៌មានអន្ដរជាតិ
អាមេរិកអាចប្រើមូលដ្ឋានទ័ពអាកាសអង់គ្លេសវាយប្រហារអ៊ីរ៉ង់ ក្រោយទំនាស់ពាក្យសម្តីរវាងត្រាំ និង Starmer
យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-១B Lancer ចំនួនបីគ្រឿងរបស់សហរដ្ឋអាមេរិកបានចុះចតមូលដ្ឋានទ័ពអាកាសRAF Fairford ក្នុងចក្រភពអង់គ្លេស បន្ទាប់ពីបេសកកម្មវាយប្រហារលើកដំបូងរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ក្នុងប្រតិបត្តិការចេញពីមូលដ្ឋានអង់គ្លេស អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។
យន្តហោះទម្លាក់គ្រាប់ដ៏មានឥទ្ធិពលទាំងនោះ ត្រូវបានគេដឹងថា បានវិលត្រឡប់មកកាន់មូលដ្ឋានទ័ពអាកាសនៅអង់គ្លេសវិញ ខណៈក្រុមអ្នកបើកយន្តហោះដឹកជញ្ជូនស្តុកគ្រាប់បែកថ្មី បំពាក់ដោយឧបករណ៍ណែនាំ JDAM (Joint Direct Attack Munition) ឆ្លងកាត់ផ្លូវដែលបានរត់។ នេះបើយោងការចេញផ្សាយរបស់ សារព័ត៌មាន Al Jazeera។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់លើកដំបូងនៅថ្ងៃទី២៨ ខែកុម្ភៈ យោធាចក្រភពអង់គ្លេសបានចូលរួមប្រតិបត្តិការស្ទាក់ចាប់ដ្រូននិងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានប្រើប្រាស់វិធានការសងសឹកនៅទូទាំងមជ្ឈិមបូព៌ា។ ចំណែកអង់គ្លេសក៏បានដាក់ពង្រាយឧបករណ៍យោធាបន្ថែមទៅកាន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេផងដែរ។
អំឡុងពេលផ្ទុះសង្គ្រាម នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បានបដិសេធ មិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ចក្រភពអង់គ្លេសសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់។ ការសម្រេចបែបនោះ បនាធ្វើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាក់អន់ស្រពន់ចិត្តនឹងអង់គ្លេសមិនស្ទើរទេ។
ប៉ុន្តែនៅថ្ងៃទី០១ខែមីនា លោក Starmer ផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយបញ្ជាក់ថា មេបញ្ជាការមូលដ្ឋានទ័ព Westminster បានអនុម័តសំណើរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសក្នុងគោលបំណងការពារ បំផ្លាញមីស៊ីលអ៊ីរ៉ង់ បន្ទាប់ពីដ្រូនបានវាយប្រហារមូលដ្ឋានទ័ពអង់គ្លេសមួយនៅលើកោះស៊ីប។
យ៉ាងណា ប្រតិបត្តិការចុងក្រោយបំផុតនៅ RAF Fairford បង្ហាញពីការផ្លាស់ប្តូរក្នុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងបង្ហាញពីតួនាទីសកម្មកាន់តែខ្លាំងឡើងនៃមូលដ្ឋានទ័ពអង់គ្លេស ក្នុងប្រតិបត្តិការទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា យន្តហោះ B-១B Lancer គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពផ្ទុកបន្ទុកធម្មតាបាន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


