ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងទទួលប្រាក់រាប់ពាន់លានដុល្លារ ពីការបញ្ជូនទ័ពទៅសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
របាយការណ៍មួយដែលចេញផ្សាយដោយ koreaherald បានបង្ហាញកាលពីថ្ងៃចន្ទទី១៦មីនាថា កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា អាចរកប្រាក់ចំណេញបានរហូតដល់ ១៤.៤ ពាន់លានដុល្លារ ពីការដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការនាំចេញអាវុធទៅកាន់ប្រទេសរុស្ស៊ី។
ផ្អែកតាមតួលេខទាំងនេះបានមកពីរបាយការណ៍ថ្មីៗនេះ ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចនៃការបញ្ជូនទាហាន និងការនាំចេញអាវុធរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី ដោយ លោក Im Soo-ho អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) ក្នុងប្រទេសកូរ៉េខាងត្បូង។

លោកបាននិយាយនៅក្នុងរបាយការណ៍ថា ប្រសិនបើកូរ៉េខាងជើងប្រមូលប្រាក់ពេញលេញសម្រាប់ការដាក់ពង្រាយកងទ័ព និងការនាំចេញអាវុធរបស់ខ្លួន ផលប៉ះពាល់សេដ្ឋកិច្ចដ៏សំខាន់នៃទណ្ឌកម្ម ដែលជាការកាត់បន្ថយប្រាក់ចំណូលរូបិយប័ណ្ណរឹង ត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើឲ្យខូចខាត។
ផ្អែកតាមការវិភាគនេះទៀតសោត ទីក្រុងព្យុងយ៉ាងក៏បានបញ្ជូនកងទ័ពទៅដាក់ពង្រាយចំនួន៤ដងចាប់តាំងពីខែតុលា ឆ្នាំ ២០២៤ ដែលពាក់ព័ន្ធនឹងទាហានកូរ៉េខាងជើងជាង ២ម៉ឺននាក់។ សូម្បីតែមុនពេលដាក់ពង្រាយកងទ័ពក៏ដោយ កូរ៉េខាងជើងត្រូវបានគេប្រទះឃើញដឹកជញ្ជូនអាវុធផ្សេងៗទៅកាន់ប្រទេសរុស្ស៊ី តាមរយៈរូបថតផ្កាយរណបផងដែរ។
ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំមុន កូរ៉េខាងជើង ត្រូវគេប៉ាន់ប្រមាណថា អាចរកបានប្រាក់ចំណូលចន្លោះពី ៧,៦៧ពាន់លានដុល្លារ ទៅ ១៤,៤ពាន់លានដុល្លារ ជារូបិយប័ណ្ណរឹង នេះបើយោងតាមរបាយការណ៍។
ប្រាក់ចំណូលដោយផ្ទាល់ពីការដាក់ពង្រាយកងទ័ព រួមទាំងប្រាក់ឈ្នួលទាហាន និងសំណងមរណភាព ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦២០លានដុល្លារ។ របាយការណ៍នេះព្យាករទៀតថា កូរ៉េខាងជើងនឹងរកបានប្រាក់ចំណូល ៥៦០លានដុល្លារជារៀងរាល់ឆ្នាំ ពីការដាក់ពង្រាយកងទ័ពតែមួយគត់ ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត។ ប៉ុន្តែសំណងជាក់ស្តែងដែលទីក្រុងព្យុងយ៉ាងបញ្ជាក់ថាទទួលបាន អាចមានប្រហែល ៤ ទៅ ១៩,៦ភាគរយ នៃប្រាក់ចំណូលសរុបដែលបានព្យាករណ៍របស់ខ្លួន។
លោកក៏បាននិយាយថា សំណងដែលបានបញ្ជាក់ត្រូវបានកំណត់ចំពោះរបស់របរដែលអាចរកឃើញតាមរយៈការសង្កេតបើកចំហ និងរូបភាពផ្កាយរណប ហើយថាមានលទ្ធភាពខ្ពស់ដែលកូរ៉េខាងជើងនឹងទទួលបានសំណងបន្ថែមសម្រាប់បច្ចេកវិទ្យាយោធាដ៏រសើប គ្រឿងបន្លាស់ និងសម្ភារៈជាក់លាក់នៅពេលក្រោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


