Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វិវត្ត​សំខាន់​៣​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ស្តីពី​វិបត្តិ​មីយ៉ាន់ម៉ា

បានផុស

នៅ

ចាប់​តាំង​ពី​របប​យោធា​បាន​បណ្តេញ​​មេ​ដឹក​នាំ​ស៊ីវិល​លោក​ស្រី អ៊ុងសាន ស៊ូជី ​ដោយ​រដ្ឋ​ប្រហារ​១​កុម្ភៈ​មក ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ក្នុង​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​​ ដោយសារ​កើត​មាន​ការ​​តវ៉ា​ទូទាំង​ប្រទេស​រាល់​ថ្ងៃ និង​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​បាន​ធ្វើ​ពហិការ​នៅ​កន្លែង​ការងារ​ដើម្បី​តវ៉ា​ទាម​ទារ​ឲ្យលទ្ធិ​ប្រជា​ធិបតេយ្យ​វិល​ត្រឡប់​វិញ។

យោង​តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP)​ បាន​ឲ្យ​ដឹង​ថា កម្លាំង​សន្តិសុខរបស់​មីយ៉ាន់ម៉ាបាន​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​ដោយ​ហិង្សារ និង​បាន​សម្លាប់​ជន​ស៊ីវិល​​ជាង​៧៤០​នាក់​គិត​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក។


កិច្ច​ប្រជុំ​ស្នើ​ឲ្យ​បញ្ឈប់​ហិង្សាបន្ទាន់នៅ​មីយ៉ាន់ម៉ា​

ថ្នាក់​ដឹក​នាំ​កំពូល​អាស៊ាន​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​មួយ​​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មេសា ឆ្នាំ​២០២១​នៅ​ទី​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ស្វែង​រក​ចេញ​ពី​វិបត្តិ​​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

ថ្នាក់​ដឹក​នាំកំពូល​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​ពិសេស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ចប់​កិច្ច​ប្រជុំ​ភ្លាម សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​មេ​ដឹក​នាំ​អាស៊ាន​​បាន​ផ្សាយ​​នៅ​យប់​ថ្ងៃ​សៅរ៍​ដោយ​សង្កត់​ធ្ងន់​​​ពី​ការ​ស្នើ​ឲ្យ​​របប​យោធា​មីយ៉ាន់ម៉ា«ត្រូវ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់»។

លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំ​ថា ៖«ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​មិន​អាច​ទទួល​យក​បាន​ទេ និង​មិន​គួរ​បន្ត​ឡើយ។ ហិង្សា​ត្រូវ​តែ​បញ្ឈប់ ហើយ​ប្រជាធិបតេយ្យ ស្ថេរភាព និង​សន្តិភាព​នៅ​មីយ៉ាន់ម៉ា​ត្រូវ​តែ​វិល​ត្រឡប់​មក​វិញ​ជា​បន្ទាន់។ ផល​ប្រយោជន៍របស់​ប្រជា​ជន​មីយ៉ាន់ម៉ា​ត្រូវ​តែ​ជា​អាទិភាព​ជា​និច្ច»។

​លោក​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី Muhyiddin Yassin បាន​ឲ្យ​ដឹង​ថា មេដឹក​នាំ​អាស៊ាន​ស្នើ​​ឲ្យ​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ជា​បន្ទាន់ និង​ដោះ​​លែង​អ្នក​នយោបាយ​ដែល​ជាប់ឃុំ​​​នៅ​មីយ៉ាន់ម៉ា។

ជា​ពិសេស​ទៀត​នោះ អាស៊ាន​ក៏​​នឹង​មាន​ប្រេសិត​ពិសេស​ដើម្បី​សម្រប​សម្រួល​រវាង​ភាគី​ទាំង​អស់ ហើយ​ប្រេសិត​ពិសេស​​នេះ​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​មីយ៉ាន់ម៉ា។

ការ​ឆ្លើយ​តប​របស់​មេ​ដឹក​នាំ​របប​យោធាមីយ៉ាន់ម៉ា

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី Muhyiddin Yassin ប្រាប់​ថា មេ​​ដឹក​នាំ​យោធាមីយ៉ាន់ម៉ា​ឧត្តមសេនីយ៍ Min Aung Hlaing នៅ​កិច្ច​ប្រជុំ​ពិសេស​នោះបាន​ប្រាប់​មេ​ដឹក​នាំ​អាស៊ាន​ថា លោក​នឹង​ស្វែង​រកវិធី​​​​​ដើម្បី​ដោះ​ស្រាយបញ្ហា និង​យល់​ព្រម​ពី​អំពើ​ហិង្សា​​​ត្រូវ​តែ​បញ្ឈប់។

លោក Muhyiddin បញ្ជាក់​ថា ៖«សំណើរ​របស់​​យើង​គួរ​តែ​ត្រូវ​បាន​ទទួល​យក លោក​ឧត្តម​សេនីយ៍នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​គាត់​មិន​បាន​បដិសេធ​ទេ។ ​នេះ​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​វិវត្ត»។

ថ្នាក់ដឹក​កំពូល​អាស៊ាន


ស្វាគមន៍​ពី​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា​

រដ្ឋាភិបាល​ស្រមោល​ប្រទេស​មីយ៉ាន់​ដែល​បង្កើត​ឡើង​ដោយ​សមាជិក​សភា​បណ្តេញ​ចេញ​បាន​ស្វាគមន៍​ចំពោះ​ការ​អំពាវ​នាវ​​​របស់​មេដឹក​នាំ​​អាស៊ាន​ឲ្យ​បញ្ឈប់​«ហិង្សា​ដោយ​យោធា» បន្ទាប់​ពីកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ត្រូវ​បាន​ធ្វើ​ឡើង។

អ្នក​នាំ​ពាក្យ​​​របស់​រដ្ឋាភិបាល​ស្រមោលមីយ៉ាន់ម៉ា​នៃ​សមាជិក​ត្រូវ​បាន​បណ្តេញ​ចេញ ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី កាល​ពី​ថ្ងៃ​សៅរ៍​បាន​ស្វាគមន៍​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ឈប់​ហិង្សា​នៅ​មីយ៉ាន់ម៉ា និង​ថា​ជា​«ព័ត៌មាន​​លើក​ទឹក​ចិត្ត​មួយ»។

រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​កិច្ច​ការ​បរទេស​របស់​រដ្ឋាភិបាល​ស្រមោល​លោក Sasa ដែល​បច្ចុប្បន្ន​កំពុង​លាក់​ខ្លួន​បាន​និយាយ​ថា ៖«នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ឯក​ភាព​ជាតិ (រដ្ឋាភិបាល​ស្រមោល​)​បាន​កំពុង​អំពាវ​នាវ»។

លោក​ថា ៖«យើង​កំពុង​ទន្ទឹង​រង់​ចាំ​ការ​ចូល​រួម​របសស់​អគ្គលេខាធិការ​អាស៊ាន។ យើង​រង់​ចាំចំណាត់​ការ​ម៉ឺងម៉ាត់​របស់អាស៊ាន បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់ខ្លួន និង​ស្តារលទ្ធិ​ប្រជា​ធិបតេយ្យ និង​សេរីភាព​របស់​យើង​ជូន​ប្រជា​ជន និងតំបន់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ វិនាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

កីឡា៥ នាទី មុន

សប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង U18 រំពឹងបន្ដរកបាន៣ពិន្ទុបន្ថែមទៀត

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម