ព័ត៌មានអន្ដរជាតិ
ត្រាំហៅសមាជិកណាតូទាំងអស់ ថា «កំសាក» ក្រោយមិនគាំទ្រអាមេរិកក្នុងច្រក Hormuz
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ ជុំវិញការខ្វះការគាំទ្រសម្រាប់សង្គ្រាមអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ ខណៈច្រកសមុទ្រ Hormuz នៅតែបន្តបិទ ហើយជម្លោះក្នុងមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំងឡើង។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦ ។
លោក ត្រាំ បង្ហោះបើបណ្តាញសង្គម Truth Social នៅថ្ងៃសុក្រថា៖«ប្រទេសសមាជិកណាតូគឺកំសាក ហើយយើងនឹងចងចាំទុក»។

ប្រធានាធិបតីអាមេរិកបានត្អូញត្អែរថា៖ « ប្រទេសដែលជាសមាជិកណាតូមិនចង់ចូលរួមជាមួយសង្រ្គាមនៅអ៊ីរ៉ង់ទេ ប៉ុន្តែនៅតែត្អូញពីតម្លៃប្រេងឡើងថ្លៃ»។
លោកសរសេរថា៖ «ឥឡូវនេះយោធាយើងឈ្នះការប្រយុទ្ធជាមួយនឹងគ្រោះថ្នាក់តិចតួចបំផុត។ ពួកគេ (ណាតូ) នៅតែត្អូញត្អែរពីតម្លៃប្រេងឡើងខ្ពស់តម្រូវឱ្យពួកគេបង់ប្រាក់ច្រើន ប៉ុន្តែមិនចង់ជួយបើកច្រកសមុទ្រ Hormuz ជាសមយុទ្ធយោធាសាមញ្ញសោះ ហើយវាជាហេតុផលតែមួយគត់សម្រាប់តម្លៃប្រេងឡើងខ្ពស់។ គ្រាន់តែរឿងងាយស្រួលសម្រាប់ពួកគេ ហើយវាមានហានិភ័យតិចតួចប៉ុណ្ណោះ» ។
គួរបញ្ជាក់ថា លោក ត្រាំ បានអំពាវនាវឱ្យសម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេពិគ្រោះយោបល់ ឬផ្តល់ដំបូន្មានលើសង្គ្រាម ដើម្បីជួយធានាសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងដោយអ៊ីរ៉ង់នោះទេ។
ជម្លោះនេះបានធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ សម្លាប់មនុស្សរាប់ពាន់នាក់ ហើយមនុស្សរាប់លាននាក់ត្រូវផ្លាស់ទីលំនៅចាប់តាំងពីការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


