ព័ត៌មានអន្ដរជាតិ
អាមេរិកទំនងរកឱកាសគ្រប់គ្រងច្រក Hormuz រួមគ្នា ប៉ុន្តែរបបអ៊ីរ៉ង់បច្ចុប្បន្នបដិសេធ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ច្រកសមុទ្រ Hormuz អាចនឹង «បើកឡើងវិញឆាប់ៗនេះ» ប្រសិនបើទំនាក់ទំនងការទូតជាមួយទីក្រុងតេហេរ៉ង់មានការរីកចម្រើនជាវិជ្ជមាន។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោយសង្គ្រាមជិត១ខែទៅហើយ ស្ថានភាពជម្លោះកាន់តែតានតឹងខ្លាំងឡើង ហើយ ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានបដិសេធជាហូរហែរ ថា នឹងមិនមានកិច្ចចរចាណាមួយជាមួយសហរដ្ឋអាមេរិក ទាំងដោយផ្ទាល់ ឬតាមរយៈភាគីអ្នកសម្របសម្រួល។ នេះបើយោងតាម dnfinancials ចុះផ្សាយកាលពីថ្ងៃទី២៤មីនា។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឡើងក្នុងបរិបទនៃជម្លោះដែលកំពុងកើនឡើងចាប់តាំងពីចុងខែកុម្ភៈ នៅពេលដែលអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើកដំបូងលើអ៊ីរ៉ង់ ដោយគូសបញ្ជាក់ពីចេតនារបស់ទីក្រុងតេហេរ៉ង់ក្នុងការរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដែលបណ្តាលឲ្យកប៉ាល់ភាគច្រើនឈប់ ឬផ្លាស់ប្តូរទិសដៅភ្លាមៗ។
កាលពីចុងសប្តាហ៍មុន ប្រធានាធិបតី ត្រាំ បានបន្តបង្កើនការដាក់សម្ពាធលើរបបគ្រប់គ្រងនៅអ៊ីរ៉ង់ ដោយគំរាមវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់ បើទីក្រុងតេហេរ៉ង់មិនទម្លាក់ចោលការព្រមានដល់កប៉ាល់ដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ។ ជាការឆ្លើយតប អ៊ីរ៉ង់បានប្រកាសបញ្ជីរោងចក្រថាមពល និងរោងចក្របំប្លែងទឹកសមុទ្រទៅជាទឹកសាបបរិភោគនៅក្នុងតំបន់ឈូងសមុទ្រដែលពួកគេអាចកំណត់គោលដៅ។
មេដឹកនាំអាមេរិក ក៏បានលើកឡើងពីច្រក Hormuz នាពេលអនាគត អាចត្រូវបានគ្រប់គ្រងជាទូទៅ របស់លោក និងមេដឹកនាំកំពូលអ៊ីរ៉ង់បន្ទាប់។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីអ៊ីរ៉ង់បានបដិសេធជាសាធារណៈចំពោះគំនិតនៃការគ្រប់គ្រងរួមគ្នានេះ ដោយប្រកាន់ជំហរថា ខ្លួនមានសិទ្ធិអធិបតេយ្យភាពពេញលេញក្នុងការគ្រប់គ្រងដែនទឹករបស់ខ្លួន។
យ៉ាងណាមិញ ច្រកសមុទ្រ Hormuz កំពុងស្ថិតក្នុងស្ថានភាព «បើកដោយផ្នែក» សម្រាប់តែប្រទេសមួយចំនួន «មិនមែនជាសត្រូវ»របស់អ៊ីរ៉ង់តែប៉ុណ្ណោះ (លើកលែងតែអាមេរិក និងអ៊ីស្រាអែល)។ ចំណែកឯការគ្រប់គ្រងរួមគ្នារវាងអាមេរិក-អ៊ីរ៉ង់ នៅតែជា សំណើរបស់ភាគីខាងអាមេរិក ដែលមិនទាន់មានការយល់ព្រមពីអ៊ីរ៉ង់នៅឡើយទេ។
ជាទូទៅ តាមច្បាប់សមុទ្រ ច្រក Hormuz គឺជា «ច្រកសមុទ្រអន្តរជាតិ» ដែលមិនអាចត្រូវបិទបានឡើយ ហើយគ្រប់កប៉ាល់ទាំងអស់មានសិទ្ធិឆ្លងកាត់ដោយសេរី។ ការគ្រប់គ្រងរួមគ្នាអាចជាដំណោះស្រាយនយោបាយថ្មីមួយ ប៉ុន្តែវានៅតែជាប្រធានបទដែលកំពុងជជែកគ្នានូវឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


