ព័ត៌មានអន្ដរជាតិ
UNHCR ៖ ពលរដ្ឋអ៊ីរ៉ង់ជាង ៣,២លាននាក់ត្រូវភៀសខ្លួនក្នុងប្រទេស
សង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានសម្លាប់មនុស្សជាង ១៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ ការបំផ្លិចបំផ្លាញនៃសង្គ្រាមបានបង្កឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៨ខែកុម្ភៈ។
យោងតាម Al Jazeera ផ្សាយថ្ងៃទី២៦ខែមីនា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប៉ាន់ប្រមាណថា មនុស្សប្រមាណ ៣.២លាននាក់ ឬច្រើនជាង ៣ភាគរយនៃចំនួនប្រជាជនអ៊ីរ៉ង់ ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។

មកទល់ថ្ងៃនេះ វាមានរយៈពេល២៧ថ្ងៃហើយនៃជម្លោះនៅអ៊ីរ៉ង ទីភ្នាក់ងារជំនួយ និងប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ង់កំពុងត្រៀមខ្លួនសម្រាប់វិបត្តិជនភៀសសឹកដែលអាចកើតមាន ខណៈជនស៊ីវិលចាប់ផ្តើមរត់គេចពីកន្លែងគ្រោះថ្នាក់។
នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រជាជនត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយមន្ទីរពេទ្យជាច្រើន កន្លែងផលិតនុយក្លេអ៊ែរ រោងចក្រចម្រាញ់ប្រេង រោងចក្រទឹកស្អាត ត្រូវរងការវាយប្រហារ។
យ៉ាងណា សម្ពាធនៅសមរភូមិក្នុងប្រទេសអ៊ីរ៉ង់កំពុងកើនឡើង ខណៈទីតាំងស៊ីវិលជាង ៨៥ ១៧៦កន្លែងត្រូវខូចខាតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម រួមទាំងមណ្ឌលថែទាំសុខភាពចំនួន ២៨២ សាលារៀនចំនួន ៦០០ និងផ្ទះចំនួន ៦៤ ៥៨៣ ខ្នង។
ចំណែកនៅក្នុងទីក្រុងតេហេរ៉ង់តែមួយ រដ្ឋបាលទីក្រុងលើកឡើងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លំនៅឋានជិត ១៤ ០០០ ក្នុងរដ្ឋធានីត្រូវបានខូចខាត ហើយយ៉ាងហោចណាស់មនុស្ស ៦ ០០០ នាក់ត្រូវជម្លៀសពីផ្ទះរបស់ពួកគេ។
គួរបញ្ជាក់ថា ហានិភ័យនៃប្រទេសអ៊ីរ៉ង់កើតឡើងកាន់តែខ្លាំង ដែលរំខានដល់សេវាកម្មសំខាន់ៗ ជំរុញឱ្យមានភាពស្មុគស្មាញ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


