Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ អះអាងបាញ់ទម្លាក់ដ្រូនវាយប្រហាររបស់អាមេរិក ដែលមានតម្លៃជាង ៣០លានដុល្លារ

បានផុស

នៅ

អ៊ីរ៉ង់ បានបញ្ជាក់ពីការបាញ់ត្រូវយន្តហោះអាមេរិកមួយគ្រឿងទៀតហើយ ដោយនោះជាយន្តហោះវាយប្រហារគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងតម្លៃជាង៣០លានដុល្លារ។

ដ្រូន MQ-9 Reaper (រូប៖ Reuters)

សារព័ត៌មាន Tass រុស្ស៊ី បានដកស្រង់ប្រភពពីកងឆ្មាំបដិវត្តន៍ (IRGC) ដែលអះអាងថា ដ្រូននេះត្រូវបានខែលការពារអ៊ីរ៉ង់បាញ់ធ្លាក់នៅទីក្រុង Isfahan កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦។

ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនទាន់មានប្រតិកម្មនិងការបញ្ជាក់អ្វីឡើយពីខាងសហរដ្ឋអាមេរិក។

MQ-9 Reaper ដែលក៏ត្រូវបានគេស្គាល់ដែរថាជា Predator B ឬ «ឃាតករសម្ងាត់» គឺជាដ្រូនវាយប្រហារដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិក និងជាយន្តហោះគ្មានមនុស្សបើកដែលលោកត្រាំ ពេញចិត្តខ្លាំង។

ដ្រូន MQ-9 Reaper (រូប៖ Reuters)

MQ-9 Reaper មានសមត្ថភាពហោះហើរបានរហូតដល់២៧ម៉ោង ដោយមិនបាច់ចុះចត ដែលធ្វើឲ្យវាស័ក្តិសមបំផុតសម្រាប់ការតាមដានគោលដៅរយៈពេលយូរ។

វាហោះបានកម្ពស់ ១៥ ០០០ ម៉ែត្រ (ខ្ពស់ជាងយន្តហោះពាណិជ្ជកម្ម) ដែលធ្វើឲ្យសត្រូវពិបាកមើលឃើញដោយភ្នែកទទេ ឬឮសំឡេងម៉ាស៊ីនរបស់វាណាស់។

MQ-9 អាចផ្ទុកអាវុធធុនធ្ងន់បានដល់ទៅ ១ ៧០០ គីឡូក្រាម រួមមានមីស៊ីល Hellfire សម្រាប់កម្ទេចរថក្រោះឬគោលដៅជាក់លាក់ ដែលធ្លាប់ប្រើដើម្បីសម្លាប់លោក Qasem Soleimani កាលពីឆ្នាំ ២០២០ និងគ្រាប់បែកនាំផ្លូវដោយឡាស៊ែរ សម្រាប់វាយប្រហារគោលដៅលើដីដោយភាពជាក់លាក់ខ្ពស់បំផុត។

ដ្រូន MQ-9 Reaper (រូប៖ Reuters)

ការអះអាងនេះកើតឡើង បន្ទាប់ពីក៏មានការលេចធ្លាយរូបភាពថ្មីៗ បង្ហាញពីយន្តហោះ E-3 Sentry របស់សហរដ្ឋអាមេរិក តម្លៃជាង ៥០០លានដុល្លារ ហាក់ដូចជាត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

តាមរយៈរូបភាព ផ្នែកកន្ទុយយន្តហោះត្រូវបានឆេះខ្លោច ចំណែកឯថាសរ៉ាដាដ៏ធំនៅលើខ្នងយន្តហោះបានធ្លាក់មកដី ដែលអ្នកជំនាញអាកាសចរណ៍យោធាអះអាងថា ការខូចខាតនេះធ្ងន់ធ្ងររហូតមិនអាចជួសជុលបានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម