ព័ត៌មានអន្ដរជាតិ
ប៉ូឡូញប្រកាស មិនឲ្យអាមេរិកខ្ចី Patriot យកទៅប្រើក្នុងសង្គ្រាមអ៊ីរ៉ង់ ដាច់ខាត
ប្រទេសប៉ូឡូញបានប្រកាសយ៉ាងច្បាស់ថា ខ្លួននឹងមិនឲ្យអាមេរិកខ្ចីខែលការពារមីស៊ីល Patriot យកទៅប្រើក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដាច់ខាត ដោយប៉ូឡូញនឹងមិនចល័តអាវុធទាំងនេះឡើយ ព្រោះតែទីក្រុងវ៉ាសូវី គិតសន្តិសុខជាតិរបស់ខ្លួនជាចម្បង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី១ខែមេសាឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ Wladyslaw Kosiniak-Kamysz បានបញ្ជាក់ថា៖ «ប៉ូឡូញ នឹងមិនចល័តប្រព័ន្ធមីស៊ីលការពារអាកាស Patriot ដែលផលិតដោយអាមេរិក ទៅកាន់មជ្ឈិមបូព៌ាដើម្បីជួយអាមេរិកក្នុងការស្ទាក់ចាប់ការវាយប្រហារពីប្រទេសអ៊ីរ៉ង់ឡើយ»។
តាមសម្តីលោក Kosiniak-Kamysz, គ្រឿងបំពាក់និងគ្រាប់នៃប្រព័ន្ធការពារអាកាស Patriot របស់ប៉ូឡូញ ត្រូវបានប្រើប្រាស់ដើម្បីការពារដែនអាកាសរបស់ខ្លួន និងតំបន់ប៉ែកខាងកើតនៃអង្គការណាតូ។ សន្តិសុខជាតិប៉ូឡូញ គឺជាអទិភាពចម្បង។
ការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ គឺជាការឆ្លើយតបទៅសារព័ត៌មាន Rzeczpospolita របស់ប៉ូឡូញ ដែលរាយការណ៍ថា សហរដ្ឋអាមេរិក បានសុំខ្ចីប្រព័ន្ធការពារអាកាស Patriot យ៉ាងតិចពីរគ្រឿង រួមជាមួយនឹងគ្រាប់មីស៊ីលប្រភេទ PAC-3 MSE មួយចំនួន ដែលធ្លាប់បានលក់ឲ្យប៉ូឡូញ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

យ៉ាងណា ជុំវិញរឿងនេះ មិនទាន់មានប្រតិកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោនទេ។
ប្រព័ន្ធការពារដែនអាកាស Patriot ដែលប៉ូឡូញកំពុងពង្រឹងសមត្ថភាពនេះ គឺជាខែលមានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អឺរ៉ុប។ គម្រោងដែលប៉ូឡូញហៅថា Wisła នេះ មិនមែនគ្រាន់តែជាការទិញអាវុធធម្មតានោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធការពារជាតិរបស់ពួកគេផងដែរ។
ប៉ូឡូញបានបញ្ជាទិញប្រព័ន្ធ Patriot ជំនាន់ចុងក្រោយបំផុត ដែលប្រើប្រាស់មីស៊ីលប្រភេទ PAC-3 MSE ជាមួយសមត្ថភាពស្ទាក់ចាប់មីស៊ីល ល្បឿនលឿនជាងសំឡេង និងការពារដែនអាកាសពីការឈ្លានពានគ្រប់រូបភាពក្នុងចម្ងាយឆ្ងាយ។
អ្វីដែលធ្វើឲ្យខែលរបស់ប៉ូឡូញពិសេសជាងគេ គឺការបំពាក់រ៉ាដាជំនាន់ថ្មី LTAMDS ដែលអាចមើលឃើញជុំវិញខ្លួន ៣៦០ ដឺក្រេ។ ខុសពីប្រព័ន្ធចាស់ៗដែលមើលបានតែមួយទិស រ៉ាដានេះអាចតាមដានគោលដៅគ្រោះថ្នាក់ពីគ្រប់ទិសទីក្នុងពេលតែមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


