ព័ត៌មានអន្ដរជាតិ
ច្រក Hormuz ក្លាយជាចំណុចក្តៅបំផុតសាកល្បងបទឈប់បាញ់អាមរិកនិងអ៊ីរ៉ង់ ខណៈអ៊ីស្រាអែលជាអ្នកបំបែក
មន្ត្រីសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ឱ្យឆាប់រហ័សនិងដោយសុវត្ថិភាព បន្ទាប់ពីមានរបាយការណ៍ថា ផ្លូវទឹកនាវាចរណ៍ប្រេងយុទ្ធសាស្ត្រនេះត្រូវបានបិទវិញដោយភាគីអ៊ីរ៉ង់ ទោះបីជាបទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ចែងច្បាស់លាស់ក៏ដោយ។
មិនតែប៉ុណ្ណោះ មន្ត្រីទីក្រុងវ៉ាស៊ីនតោន ក៏បានសង្កត់ធ្ងន់ថា រាល់ការបិទច្រកនេះក្នុងករណីណាមួយដែលធ្វើឡើងដោយភាគីអ៊ីរ៉ង់ ដែលបញ្ឈប់ចរាចរណ៍ផ្លូវសមុទ្រគឺនឹងមិនអាចទទួលយកបានទេ។ នេះបើយោងតាមសារព័ត៌មានអាមេរិក TIME និង euro News ផ្សាយថ្ងៃទី៩ខែមេសា ឆ្នាំ២០២៦ ស្របពេលដែលមានព័ត៌មានថា អ៊ីរ៉ង់សម្រេចបិទច្រកនេះ ដោយសារតែអ៊ីសា្រអែល មិនបញ្ឈប់ការវាយប្រហារលើប្រទេសលីបង់ ដូចមានចែកក្នុងបទឈប់បាញ់។

លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមានប្រាប់អ្នកយកព័ត៌មានថា៖ « ការបិទច្រកនេះ[Hormuz] ក្នុងករណីណាមួយគឺមិនអាចទទួលយកបានទាំងស្រុងទេ។ ខ្ញុំនឹងបញ្ជាក់ជាថ្មីពីការរំពឹងទុករបស់ប្រធានាធិបតី និងទាមទារឱ្យច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញភ្លាមៗយ៉ាងឆាប់រហ័ស និងដោយសុវត្ថិភាព»។
ចំណុចសំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍ គឺអ៊ីរ៉ង់នឹងអនុញ្ញាតឱ្យមានការបន្តការដឹកជញ្ជូនឡើងវិញតាមរយៈច្រកសមុទ្រ Hormuz ដោយបន្ធូរបន្ថយការរំខានដល់លំហូរប្រេងនិងឧស្ម័ន ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃនៅជុំវិញពិភពលោក។
លោកស្រី Leavitt បន្តទៀតថា៖ « លោកប្រធានាធិបតី ត្រាំ ចង់ឃើញផ្លូវទឹកនេះ [Hormuz] អាចចរាចរណ៍កប៉ាល់ដឹកប្រេងនិងអាទិភាពបន្ទាន់របស់ប្រធានាធិបតីគឺការបើកច្រកសមុទ្រឡើងវិញ ដោយគ្មានការរឹតត្បិតណាមួយឡើយ រួមទាំងការបង់ថ្លៃសេវាផងដែរ»។
ការអត្ថាធិប្បាយរបស់លោកស្រី Leavitt បានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍កាលពីថ្ងៃពុធថា ទីក្រុងតេហេរ៉ង់បានបិទច្រកសមុទ្រ Hormuz ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់។
គួរបញ្ជាក់ថា សកម្មភាពនេះបានកើតឡើងនៅថ្ងៃដដែល ដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនចូលជាធរមាន ដោយបញ្ចប់ការប្រយុទ្ធគ្នាជាងមួយខែនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


