ព័ត៌មានអន្ដរជាតិ
ក្មួយរបស់មេក្រុមហេសបូឡា ត្រូវអ៊ីស្រាអែល ធ្វើឃាត
អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនបានធ្វើឃាតលោក Ali Yusuf Harshi ដែលត្រូវជាក្មួយប្រុសរបស់មេក្រុមហេសបូឡាហើយ ក្នុងការវាយប្រហារនៅទីក្រុងបេរូត នាពេលយប់។

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ ក្មួយប្រុសរបស់លោកឈ្មោះ Naim Qassem បានស្លាប់ក្នុងការវាយប្រហារអាកាស ហើយដំណឹងមរណភាពរបស់គាត់ ក៏ត្រូវបានក្រុមហេសបូឡាបញ្ជាក់ផងដែរ។
មិនមានព័ត៌មានលម្អិតទេ ពាក់ព័ន្ធក្មួយរបស់លោក ប៉ុន្តែបើនិយាយពីQassem វិញ លោកបានឡើងកាន់តំណែងកំពូលកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីមេដឹកនាំមុនគឺលោក Hassan Nasrallah ត្រូវអ៊ីស្រាអែលធ្វើឃាត។
លោកធ្លាប់កាន់តំណែងជាលេខាធិការរងឬអនុប្រធានក្រុមហេសបូឡា អស់រយៈពេលជាង ៣០ ឆ្នាំ ហើយមុនការស្លាប់ លោកស្ថិតក្នុងបញ្ជីខ្មៅលំដាប់ទី១ របស់អ៊ីស្រាអែល ដែលត្រូវតាមធ្វើឃាតគ្រប់ពេលវេលា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


