ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយ អ៊ីរ៉ង់
ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសប៉ាគីស្ថាន ហើយបទឈប់បាញ់ថ្មីនេះនឹងបន្តរហូតដល់ការចរចាជាមួយទីក្រុងតេហេរ៉ង់ ត្រូវបានបញ្ចប់ ប៉ុន្តែនៅតែបន្តបិទខ្ទប់ផ្លូវទឹករបស់ទីក្រុងតេហេរ៉ង់ដដែល។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់បែបនេះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២៦ ដោយលោកបង្ហោះសារថា៖ «ដោយផ្អែកលើអង្គហេតុថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការបែកបាក់គ្នាយ៉ាងខ្លាំង ដែលវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេនោះ ហើយនិងតាមសំណើរបស់សេនាប្រមុខ Asim Munir និងនាយករដ្ឋមន្ត្រី Shehbaz Sharif នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានគេស្នើសុំឲ្យផ្អាកការវាយប្រហារលើអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងតំណាងរបស់ពួកគេ អាចដាក់ចេញនូវសំណើដ៏ឯកភាពមួយ»។
យ៉ាងណា មេដឹកនាំប្រទេសមហាអំណាចផុតលេខរូបនេះអះអាងថា លោកបានបញ្ជាឲ្យកងទ័ពអាមេរិក បន្តការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ ហើយក្នុងទិដ្ឋភាពផ្សេងទៀត ត្រូវរក្សាការត្រៀមខ្លួន និងសមត្ថភាពឲ្យបានខ្ជាប់ខ្ជួន។ បទឈប់បាញ់ដែលត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ នឹងពន្យារពេល រហូតដល់ទីក្រុងតេហេរ៉ង់ ដាក់សំណើ ហើយកិច្ចពិភាក្សាត្រូវបានបញ្ចប់ មិនថាតាមផ្លូវណាមួយនោះទេ។

សូមជម្រាបថា បទឈប់បាញ់២សប្តាហ៍រវាងអាមេរិកនិងអ៊ីរ៉ង់ ត្រូវផុតកំណត់នៅថ្ងៃពុធនេះ ខណៈភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថា បំពានបទឈប់បាញ់ក្នុងរយៈពេល១៤ថ្ងៃ។
ក្រោយមានការឯកភាពគ្នា ភាគីទាំងពីរក៏រៀបចំកិច្ចចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដើម្បីស្វែងរកផ្លូវឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព តែអ្វីៗត្រូវបរាជ័យព្រោះអ៊ីរ៉ង់អះអាងថា ខ្លួនមិនអាចទទួលយកលក្ខខណ្ឌដែលអាមេរិកដាក់មកបានទេ។
បន្ទាប់ពីនោះ ប៉ាគីស្ថានក៏ខ្នះខ្នែងរៀបចំជំនួបលើកទី២ ប៉ុន្តែទីក្រុងតេហេរ៉ង់ប្រាប់ថា ខ្លួននឹងមិនចូលរួមឡើយ ហើយមកទល់ពេលនេះ ក៏គ្មានប្រតិភូអ៊ីរ៉ង់ណាម្នាក់ ចាកចេញពីប្រទេសទៅចរចាជាមួយអាមេរិកនៅ អ៊ីស្លាម៉ាបាដ ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


