ព័ត៌មានអន្ដរជាតិ
អង្គការណាតូ នៅតែគាំទ្រសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ តែរក្សាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ
សម្ព័ន្ធមិត្តណាតូ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ហើយបានប្រកាសពីចេតនារបស់ខ្លួន ក្នុងការរក្សាសម្ព័ន្ធភាពនុយក្លេអ៊ែរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយក្នុងឱកាសនៃសន្និសីទពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញានេះ។
ការប្រកាសនេះធ្វើឡើងក្នុងគោលបំណងពង្រឹងស្ថិរភាពពិភពលោក ចំពេលដែលស្ថានភាពសន្តិសុខអន្តរជាតិកំពុងមានភាពរកាំរកូសខ្លាំង។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Euractiv កាលពីថ្ងៃទី២១មេសា។

សម្ព័ន្ធមិត្តណាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «ដរាបណាអាវុធនុយក្លេអ៊ែរនៅតែមានលើពិភពលោក ណាតូនឹងនៅតែជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរដដែល» ដោយបញ្ជាក់ឡើងវិញនូវភាសាយុទ្ធសាស្ត្រដែលបានកំណត់ជាលើកដំបូងកាលឆ្នាំ ២០១០ របស់ណាតូ។
នៅក្នុងឯកសារដែលចេញផ្សាយនៅថ្ងៃដដែល មុនសន្និសីទពិនិត្យឡើងវិញ NPT ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៧ខមេសា បណ្ដាប្រទេសជាសមាជិកណាតូ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះការអនុវត្តពេញលេញនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ខណៈពេលដែលចាត់ទុកវាថាជា មូលដ្ឋានគ្រឹះសំខាន់នៃរចនាសម្ព័ន្ធសកលស្តីពីការមិនរីកសាយភាយ និងការរំសាយអាវុធ»។
សន្ធិសញ្ញា NPT ដែលមានសុពលភាពចាប់តាំងពីឆ្នាំ ១០៧០ និងបានពង្រីកដោយគ្មានកំណត់នៅឆ្នាំ ១៩៩៥ គឺជាមូលដ្ឋានគ្រឹះនៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរសកល ការរំសាយអាវុធ និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរដោយសន្តិវិធី។
ដោយមានការគាំទ្រពីរដ្ឋចំនួន១៩១ រួមទាំងរដ្ឋមិនមែនអាវុធនុយក្លេអ៊ែរចំនួន១៨៦ និងរដ្ឋអាវុធនុយក្លេអ៊ែរចំនួនប្រាំដែលទទួលស្គាល់គឺសហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង និងចិន វាតម្រូវឲ្យមានការពិនិត្យឡើងវិញរៀងរាល់ប្រាំឆ្នាំម្តង។ ចំណែក ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែលមិនដែលចុះហត្ថលេខាលើសន្ធិសញ្ញានេះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


