ព័ត៌មានអន្ដរជាតិ
សេតវិមាន ប្រកាសថាចង់បានចម្លើយរួមគ្នាមួយ ពីថ្នាក់ដឹកនាំអ៊ីរ៉ង់
កាលពីថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង់ឃើញការឆ្លើយតបដែលចេញពីស្មារតី «រួមគ្នាជាធ្លុងមួយ» ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ ចំពោះសំណើផ្សេងៗដែលសហរដ្ឋអាមេរិកបានដាក់ជូន ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន REUTERS។

ទាក់ទងនឹងការចរចានេះដែរ លោកស្រី Leavitt បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ លោកត្រាំ មិនទាន់បានកំណត់កាលបរិច្ឆេទចុងក្រោយណាមួយ សម្រាប់ការបញ្ចប់ការបន្តបទឈប់បាញ់ ដែលលោកបានប្រកាសកាលពីថ្ងៃអង្គារនោះឡើយ។ នេះមានន័យថា ឱកាសនៃកិច្ចពិភាក្សានៅតែមាន ប៉ុន្តែអាមេរិកកំពុងរង់ចាំមើលជំហរពិតប្រាកដ និងការសម្រេចចិត្តដ៏ច្បាស់លាស់ពីខាងភាគីអ៊ីរ៉ង់ជាមុនសិន។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺលក្ខខណ្ឌដ៏តឹងរ៉ឹងដែលអាមេរិកបានដាក់លើតុចរចា។ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី «The Story with Martha MacCallum» របស់ទូរទស្សន៍ Fox News លោកស្រី Leavitt បានទម្លាយឲ្យដឹងថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម អ៊ីរ៉ង់ដាច់ខាតត្រូវតែយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមដែលខ្លួនបានចម្រាញ់រួចទាំងអស់ មកឲ្យអាមេរិកគ្រប់គ្រង។ លក្ខខណ្ឌនេះត្រូវបានគេមើលឃើញថា ជាចំណុចគន្លឹះដ៏សំខាន់បំផុតមួយ ដែលលោកត្រាំ ចង់ប្រើដើម្បីធានាថា អ៊ីរ៉ង់នឹងមិនអាចបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានទៀតឡើយ នៅពេលដែលសន្តិភាពត្រូវបានបង្កើតឡើង៕
ប្រែសម្រួល៖ ឈាង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


