ព័ត៌មានអន្ដរជាតិ
ចិន ដាក់ចេញនូវ «ខ្សែបន្ទាត់ក្រហម» ចំនួន៤ ក្នុងជំនួបជាមួយលោក ត្រាំ នៅប៉េកាំង
មុនពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំង ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋាភិបាលចិន បានចាប់ផ្តើមផ្សព្វផ្សាយនូវអត្ថបទវិភាគ និងមតិយោបល់ជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំចិន ចំពោះកិច្ចប្រជុំកំពូលលើកនេះ។ តាមរយៈសារព័ត៌មានទាំងនោះ ចិនបានបង្ហាញពីជំហរច្បាស់លាស់ក្នុងការស្វែងរកការ «ចាប់ផ្តើមទំនាក់ទំនងឡើងវិញ» ជាមួយសហរដ្ឋអាមេរិក។

ទោះមានការអំពាវនាវឱ្យមានទំនាក់ទំនងល្អប្រសើរជាងមុន និងការសង្កត់ធ្ងន់លើផលប្រយោជន៍រួមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះរបស់ខ្លួន ដោយបានដាស់តឿនជាថ្មីអំពី «ខ្សែបន្ទាត់ក្រហម» ចំនួន ៤ ដែលសហរដ្ឋអាមេរិកមិនត្រូវរំលងដាច់ខាត៖
១. បញ្ហាកោះតៃវ៉ាន់
២. បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
៣. ប្រព័ន្ធនយោបាយរបស់ចិន
៤. សិទ្ធិក្នុងការអភិវឌ្ឍរបស់ចិន ដែលរួមទាំងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាផងដែរ។
ដ្បិតមានដែនកំណត់ទាំងនេះ ក៏បរិយាកាសនៅក្នុងសារព័ត៌មានរដ្ឋចិន ហាក់មានភាពវិជ្ជមានគួរឱ្យកត់សម្គាល់។ ក្នុងអត្ថបទវិភាគមួយរបស់កាសែត People’s Daily ដែលជាកាសែតផ្លូវការរបស់បក្សកុម្មុយនិស្តចិន បានលើកឡើងថា «ទំនាក់ទំនងចិន-អាមេរិក ប្រហែលជាមិនអាចវិលត្រឡប់ទៅរកភាពដើមវិញបានទេ ប៉ុន្តែវាអាចបោះជំហានទៅរកអនាគតដ៏ប្រសើរជាងមុនបាន»។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Xinhua ក៏បានសង្កត់ធ្ងន់ទៅលើចំណងសេដ្ឋកិច្ចដ៏រឹងមាំ ដោយផ្សាយថា មហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធមិនអាចកាត់ផ្តាច់បាន ជាពិសេសគឺខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលកំពុងមានការរួមបញ្ចូលគ្នា។ សារទាំងនេះ បានបង្ហាញថា ថ្នាក់ដឹកនាំចិនកំពុងព្យាយាមស្វែងរកចំណុចរួមមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈពេលដែលនៅតែរក្សាជំហររឹងមាំលើបញ្ហាអធិបតេយ្យភាពជាតិ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


