ព័ត៌មានអន្ដរជាតិ
ដើរថយក្រោយ ចិនបញ្ឈប់ពាណិជ្ជកម្មទ្វេភាគីទាំងអស់ជាមួយអូស្ត្រាលី
អង្គភាពរៀបចំផែនការសេដ្ឋកិច្ចរដ្ឋរបស់ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភានេះ បានឲ្យដឹងថា ចិននឹងបញ្ឈប់ដោយគ្មានកំណត់លើគ្រប់សកម្មភាពទាំងអស់ក្រោមកិច្ចសន្ទនាសេដ្ឋកិច្ចយុទ្ធសាស្ត្រចិន-អូស្ត្រាលី ដែលបានជំរុញឲ្យទំនាក់ទំនងដើរថយក្រោយ។
គណៈកម្មការអភិវឌ្ឍ និងកំណែទម្រង់ជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលអូស្ត្រាលីមួយចំនួនបានចាប់ផ្តើមនូវវិធានការជាស៊េរីដើម្បីបង្អាក់ដល់ដំណើរការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រក្រតីរវាងចិន និងអូស្ត្រាលី ដែលចេញពីគំនិតលក្ខណៈសង្គ្រាមត្រជាក់ និងការរើសអើងមនោគមវិជ្ជា»។

ចំណងមិត្តភាពទ្វេភាគីបានតានតឹងនៅឆ្នាំ២០១៨នៅពេលប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេហាមជាសាធារណៈពីការប្រើប្រាស់បច្ចេកវិទ្យាយក្សរបស់ចិនគឺ បណ្តាញ 5G របស់ Huawei។ ទំនាក់ទំនងកាន់តែអាក្រក់ឡើងកាលពីឆ្នាំមុននៅពេលអូស្ត្រាលីអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយពីប្រភពដើមនៃវីរុសកូរ៉ូណា ដែលធ្វើឲ្យមានការសឹងសឹកជាលក្ខណៈពាណិជ្ជកម្មពីចិន។
កិច្ចប្រជុំចុងក្រោយបំផុតក្រោមយន្តការដែលមានគោលបំណងជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធ្វើឡើងនៅទីក្រុងប៉េកាំង ឆ្នាំ២០១៧។
ក្នុងរយៈពេល១២ខែចុងក្រោយរហូតខែមីនាកន្លងទៅ ប្រទេសអូស្ត្រាលីបាននាំចេញទំនិញគិតជាប្រាក់ចំនួន ១៤៩ប៊ីលានដុល្លារអាមេរិកទៅប្រទេសចិន ដែលមិនរាប់បញ្ចូលសេវាកម្ម ក្នុងនោះរ៉ែដែកដែលជាផលិតផលដ៏ធំបំផុត។
កាលពីខែមេសា អូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងពីរដែលធ្វើឡើងដោយរដ្ឋ Victoria ជាមួយចិនស្តីពីគំនិតផ្តួចផ្តើម«ខ្សែក្រវាត់មួយផ្លូវមួយ»ដ៏មហិមារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានជំរុញឲ្យស្ថានទូតចិននៅអូស្ត្រាលីព្រមានថា ចំណងការទូតទ្វេភាគីរឹតតែអាក្រក់ទៅ។
យោងតាមប្រភពពីរដ្ឋាភិបាលថា ប្រទេសអូស្ត្រាលីនឹងពិនិត្យឡើងវិញនូវការជួលកំពង់ផែមួយរយៈពេល៩៩ ឆ្នាំនៅក្នុងប្រទេសទៅឲ្យក្រុមហ៊ុនចិនមួយ។
សភាសហព័ន្ធអូស្ត្រាលីទទួលបានសិទ្ធិវេតូលើកិច្ចព្រមព្រៀងបរទេសដោយរដ្ឋនានាកាលពីខែធ្នូ ចំពេលដែលជំលោះការទូតកាន់តែស៊ីជម្រៅជាមួយប្រទេសចិនដែលបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ចំពោះការនាំចេញរបស់អូស្ត្រាលី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


