ព័ត៌មានអន្ដរជាតិ
UN៖ ភាពអត់ឃ្លានធ្លាក់ចុះទូទាំងពិភពលោក ប៉ុន្តែហានិភ័យអាកាសធាតុ និងពាណិជ្ជកម្មកើនឡើង
អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ភាពអត់ឃ្លាននៅទូទាំងពិភពលោកបានធ្លាក់ចុះ ៣ ឆ្នាំជាប់ៗគ្នា ដោយនៅឆ្នាំ២០២៥ មានប្រជាជនប្រមាណ ៦៤៥ លាននាក់ ឬ ៧,៨% នៃប្រជាជនពិភពលោកបន្តជួបភាពអត់ឃ្លាន ធ្លាក់ពី ៨,១% នៅឆ្នាំ២០២៤ និង ៨,៦% នៅឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍ស្ដីពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅលើពិភពលោក ដែលរៀបចំដោយទីភ្នាក់ងារ UN ចំនួន ៥ បង្ហាញថា ភាពប្រសើរឡើងនេះ ភាគច្រើនកើតចេញពីអាស៊ី ជាពិសេសប្រទេសឥណ្ឌា ព្រមទាំងអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួននៅអាហ្វ្រិកក៏ចាប់ផ្តើមមានភាពប្រសើរឡើងដែរ ប៉ុន្តែទ្វីបនេះនៅតែមានអ្នកខ្វះអាហារច្រើនជាងគេ គឺប្រមាណ ៣០៩ លាននាក់ ឬ ១ ក្នុងចំណោម ៥ នាក់។
ប្រធានសេដ្ឋវិទូរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់ UN លោក Máximo Torero បានប្រាប់រ៉យទ័រថា នេះជាលើកដំបូងហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលអត្រាភាពអត់ឃ្លានបានថយចុះនៅគ្រប់ទ្វីបទាំងអស់ រួមទាំងអាហ្វ្រិកផងដែរ ទោះបីជាការធ្លាក់ចុះនៅទីនោះមានតិចតួចក៏ដោយ។
ទោះជាយ៉ាងណា លោកបានព្រមានថា ភាពតានតឹងភូមិសាស្ត្រនយោបាយ ការរំខានដល់ពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ អាចបង្កហានិភ័យដល់សន្តិសុខស្បៀងពិភពលោក។ លោកបានលើកឡើងថា ការរំខានការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូហ្ស បានជំរុញឱ្យថ្លៃប្រេង ឥន្ធនៈ ជីកសិកម្ម និងការដឹកជញ្ជូនកើនឡើង ដែលបង្កើនថ្លៃដើមផលិតកម្មស្បៀងនៅទូទាំងពិភពលោក។
លោក Torero បាននិយាយថា៖ «យើងសង្ឃឹមថា និន្នាការនេះនឹងមិនផ្លាស់ប្តូរទេ ប៉ុន្តែពេលនេះមានហានិភ័យជាច្រើនកំពុងប៉ះពាល់ដល់យើង»។
របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ទោះបីភាពអត់ឃ្លានថយចុះក៏ដោយ មនុស្សប្រមាណ ២,៦៩ ប៊ីលាននាក់ នៅតែមិនអាចមានរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់ ខណៈអាហ្វ្រិកជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយប្រជាជន ៦៦,១% មិនមានលទ្ធភាពទទួលបានអាហារដែលមានជីវជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


