ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី កំពុងពិចារណាដកតំណែងអគ្គមេបញ្ជាការកងទ័ពកំពូល លោក Syrskyi ក្រោយផ្ទុះជម្លោះផ្ទៃក្នុង
សារព័ត៌មានល្បីឈ្មោះមួយរបស់អង់គ្លេស Financial Times បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងពិចារណាដកតំណែងអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskyi ចេញពីតំណែង។

សារព័ត៌មានអង់គ្លេសបានរាយការណ៍ជុំវិញរឿងរ៉ាវនេះ ចុះផ្សាយបន្តដោយទីភ្នាក់ងារ NHK កាលពីថ្ងៃ ទី១៩ ខែកក្កដា ផ្អែកលើការដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋបាលអ៊ុយក្រែន ។ ប្រភពដដែលបានគូសបញ្ជាក់ថា លោក ហ្សេលេនស្គី បើកចិត្តក្នុងការដកលោក Syrskyi ចេញ លុះត្រាតែប្រធានាធិបតីរូបនេះ អាចស្វែងរកមេបញ្ជាការថ្មីម្នាក់ ដែលអាចធានាបាននូវការផ្ទេរអំណាចដោយរលូន ព្រមទាំងអាចបន្តរក្សាប្រព័ន្ធការពារដ៏រឹងមាំនៅតាមបណ្តោយខ្សែត្រៀមជួរមុខដែលមានប្រវែងរហូតដល់ ១,២០០ គីឡូម៉ែត្រ។
យ៉ាងណាមិញ ដំណឹងនៃការដកតំណែងដែលអាចកើតមាននេះ បានលេចឡើងចំពេលមានការផ្ទុះការតវ៉ាជាសាធារណៈនៅក្នុងប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov កាលពីសប្តាហ៍មុន ។ នៅក្រោមការដឹកនាំរបស់លោក Fedorov យោធាអ៊ុយក្រែនបានបង្កើនការបញ្ជាទិញដ្រូនយ៉ាងច្រើន ដែលអនុញ្ញាតឲ្យពួកគេអាចបើកការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី។
លោក Fedorov និងលោក Syrskyi មានទស្សនវិស័យខុសគ្នាយ៉ាងខ្លាំង លើការកែទម្រង់រចនាសម្ព័ន្ធកងទ័ព ។ ជាក់ស្ដែង លោក Fedorov ចង់ធ្វើទំនើបកម្មយោធា និងផ្ដល់អាទិភាពលើបច្ចេកវិទ្យា ចំណែកឯថ្នាក់ដឹកនាំកងទ័ព ហាក់មានទំនោរទៅរកយុទ្ធសាស្ត្របែបប្រពៃណីទៅវិញ។
ភាពរកាំរកូសបានផ្ទុះឡើងជាសាធារណៈកាន់តែខ្លាំងឡើង នៅពេលដែលលោក Fedorov រិះគន់លោក Syrskyi ធ្ងន់ៗ ថា ជំនួសឲ្យការស្វែងរកវិធីសាស្រ្តដើម្បីវាយបំបាក់រុស្ស៊ី មេបញ្ជាការរូបនេះបែរជារកវិធីបំបែកបំបាក់ប្រទេសជាតិខ្លួនឯងទៅវិញ។ ការលើកឡើងនេះបានធ្វើឲ្យក្រុមបាតុករមួយចំនួនដែលមិនពេញចិត្តនឹងការដកតំណែងលោក Fedorov បាននាំគ្នាស្រែកទាមទារឲ្យដកលោក Syrskyi ចេញពីតំណែងអគ្គមេបញ្ជាការកងទ័ពផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការដកតំណែងលោក Syrskyi ប្រសិនបើកើតឡើងពិតមែននោះ វានឹងក្លាយជាចំណុចរបត់ដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែមន្ត្រីកំពូលៗទាំងនៅក្នុងក្រសួងការពារជាតិ និងនៅក្នុងជួរកងទ័ព ត្រូវផ្លាស់ប្តូរតំណែងបន្តបន្ទាប់គ្នាយ៉ាងលឿនបែបនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ហ្សេលេនស្គី តែងតាំងរដ្ឋមន្ត្រីការពារជាតិស្តីទី ជំនួសលោក Fedorov ដែលមានបាតុកម្មគាំទ្រដ៏ខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


