ព័ត៌មានអន្ដរជាតិ
អាមេរិកមានករណីបាញ់ទៀតហើយស្លាប់៧នាក់ចំពេលទិវាអ្នកម្តាយ
ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងពិធីជប់លៀងមួយនៅរដ្ឋ Colorado សហរដ្ឋអាមេរិកបានសម្លាប់មនុស្ស៦នាក់ និងបន្ទាប់មកបាញ់សម្លាប់ខ្លួនឯង។
ប៉ូលិសបានឲ្យដឹងថា ករណីបាញ់សម្លាប់នេះកើតឡើងនៅពាក់កណ្តាលអាធ្រាត្រនៅក្នុងសួនផ្ទះមួយភាគខាងកើតរដ្ឋ Colorado Springs យប់ថ្ងៃអាទិត្យ ចំពេលអបអរសាទរទិវាអ្នកម្តាយ។

ប៉ូលិស Colorado Springs Gazette បានរាយការណ៍ថា សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុគឺមានមនុស្ស៦នាក់បានស្លាប់់ និងបុរសម្នាក់ទៀតបានរបួសធ្ងន់ ដែលក្រោយមកបានស្លាប់ននៅមន្ទីរពេទ្យ។
ជនសង្ស័យគឺជាសង្សារបស់នារីរងគ្រោះនៅក្នុងពិធីជប់លៀងមួយដែលមានការចូលរួមពីក្រុមគ្រួសារ កូន និងមិត្តភក្តិ។ ជនសង្ស័យបានដើរចូលទៅក្នុង និងបានបើកការបាញ់ប្រហារតែម្តង មុនពេលបាញ់សម្លាប់ខ្លួនឯង។
ទោះបីជាយ៉ាងណា ភ្លាមៗនោះ ប៉ូលិសមិនទាន់បង្ហាញអត្តសញ្ញាណខ្មាន់កាំភ្លើង និងជនរងគ្រោះឡើយ។ ចំណែកមូលហេតុនៃការបាញ់សម្លាប់ក៏មិនទាន់ដឹងដែរ។ សម្រាប់កូនៗដែលបានចូលរួមក្នុងពិធីជប់លៀងមិនមានរងរបួសសឡើយ។
អធិការប៉ូលិស Colorado Springs លោក Vince Niski បាននិយាយថា ៖«វាទុក្ខសោកក្រៀមក្រំសម្រាប់ក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់ និងកូនៗដែលបាត់បង់ឪពុកម្តាយ»។
រដ្ឋ Colorado ជាកន្លែងមួយដែលកើតមានករណីបាញ់សម្លាប់នៅទីសាធារណៈញឹកញាប់។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះមានការបាញ់ប្រហារសម្លាប់នៅផ្សារទំនើប Boulder មួយ និងបានសម្លាប់មនុស្ស១០នាក់។
លោក Jared Polis អភិបាលរដ្ឋបាននិយាយថា ៖«សោកនាដកម្មបាញ់សម្លាប់នៅ Colorado Springs ជាការបំផ្លិចបំផ្លាញមួយ។ ជាពិសេសជាចំពេលដែលពួកយើងភាគច្រើនកំពុងអបអរសាទរទិវាអ្នកម្តាយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


