ព័ត៌មានអន្ដរជាតិ
ជំនួយមនុស្សធម៌ ទៅដល់ ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន
ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ដំបូង បានទៅដល់តំបន់ហ្គាហ្សាហើយ បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ចូលជាធរមាន។
កាលពីថ្ងៃសុក្រ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានវិលត្រឡប់មកផ្ទះវិញ ឃើញទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល១១ថ្ងៃ។
មនុស្សជាង២៥០នាក់ត្រូវបានសម្លាប់ នៅក្នុងជម្លោះដែលភាគីទាំងសងខាង សុទ្ធតែអះអាងជ័យជម្នះរៀងៗខ្លួន។
កាលពីថ្ងៃសុក្រ អ៊ីស្រាអែលនិងប៉ាឡេស្ទីន បានវាយតម្លៃការខូចខាតដែលបង្កឡើងដោយអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០១៤មក។
ជម្លោះនេះ បានវាយប្រហារតំបន់ហ្គាហ្សាយ៉ាងដំណំ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀតមិនមានទឹកនិងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។
ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅថ្ងៃទី១០ខែឧសភា បន្ទាប់ពីមានភាពតានតឹងរវាងភាគីទាំពីរ រហូតដល់ឈានដល់ការប៉ះទង្គិចគ្នានៅឯវិហារ al-Aqsa ជាទីកន្លែងសក្ការៈបូជា គោរពដោយទាំងអ្នកកាន់សាសនាមូស្លីមនិងជ្វីហ្វ។
ហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្គាហ្សា បានចាប់ផ្តើមបាញ់រ៉ុកកែត បន្ទាប់ពីបានព្រមានអ៊ីស្រាអែលឲ្យចាកចេញពីកន្លែងនោះ។ ប៉ុន្តែនៅទីបំផុត អ៊ីស្រាអែលក៏បើកការវាយប្រហារតាមច្រកអាកាស សងសឹកវិញ។
មនុស្សយ៉ាងតិច២៤៨នាក់ ដោយក្នុងនោះមានស្ត្រីនិងកុមារជាង១០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា។ ចំណែកនៅខាងអ៊ីស្រាអែល មនុស្ស១៣នាក់ ក្នុងនោះមានកុមារ២នាក់និងទាហានម្នាក់ ត្រូវបានសម្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប៉ាឡេស្ទីន អបអរ ជ័យជម្នះ គគ្រឹកគគ្រេង ធ្វើ ឲ្យ អ៉ីស្រាអែល ក្តៅ ព្រមាន វ៉ៃ ប្រហារ ជា ថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


